នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច​

861
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​: នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ម៉ូតូ​ជនរងគ្រោះ នៅក្នុង​បន្ទប់​ជួល​ជនសង្ស័យ​នៅ​ចំនុច​ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ សេ​១២៥​សេរី​២០១៦​បា​នស​ម្រ​ច​យក​ចេញពី​ម្តុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈដែល​ម្ចាស់​ចាក់សោរ​ចត​ទុក​នៅមុខ​ហាង​ស៊ុប​៧២ ហើយ​ចូលទៅ​ដេក ។​

​ក្រោយ​ពេលដែល​ម្ចាស់​ម៉ូតូ​បានដឹងថា ម៉ូតូ​របស់ខ្លួន​បាត់​ភ្លាមៗ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣ ក្រោយ​ពេលដែល​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​រួច កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ បានធ្វើការ​ស្រាវជ្រាវ​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ម៉ូតូ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​ជួល​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ កៀន សុធី អាយុ​៣០​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ចំណុច​បាត់​ម៉ូតូ​ខាងលើ ចំណែក​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហ៊ួ​ន ពូក អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​បន្តរ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ