ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​១៦​គ្រាប់​

1011
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​នគរបាល​ស្រុក​សៀម​ប៉ាង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ប្រភេទ WY ចំនួន​១៦​គ្រាប់ នៅ​ភូមិ​សា​ម៉​ឃុំ​សេកុង កាលពី​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​នគរបាល​ស្រុក​សៀម​ប៉ាង បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឡ​ម នី អាយុ​៣៧​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​នោះ ជាមួយ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY១៦​គ្រាប់​។

​ក្រោយពី​ឃាត់ខ្លួន សាកសួរ​បុរស​សង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច បញ្ជូន​ពី​ស្រុក​សៀម​ប៉ាង មកកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ