​ម៉ូតូ​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​

661
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​០៦.០៧​ត្រង់ចំណុច​ភូមិ​ផ្គង់​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ា​កណិច​បើកបរ​ដោយ​ឈ្មោះ មឿ​ន ភាក់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​តា​ម៉ុ​ស​សង្កាត់​ច្បារមន​(​ស្លាប់​)​។​អ្នកជិះ​ជាមួយ​ឈ្មោះ​អ៊ុណ​ន់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​និង​សង្សា​ឈ្មោះ​ដា​នី​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ដី​ឆ្នាំង​ឃុំ​ហោង​សំណង​ស្រុក​ឱ​រ៉ា​ល់បើក​បរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​។​

​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​រថយន្ត​រួច​ក៍​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៤​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1E 9734​អ្នកបើកបរ​ឈ្មោះ ផុន ងឿ​ន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ច្រក​បាន​សុខ​ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​(​ស្លាប់​)​។

​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​ខាត់​ឈឿន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​(​របួសធ្ងន់​)​ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​បីរ​នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​រួច​ក៍បាន​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នករងរបួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំពោះ​ម៉ូតូ​ទាំងពី​គ្រឿង​ត្រូវបាន​នគរបាល​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​រង់ចាំ ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​ម៉ូតូ​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម