ឃាត់ខ្លួន​មនុស្ស​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​អង្គរធំ

1111
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: យុវជន​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ខេត្តសៀមរាប សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ បានធ្វើការ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​ត្រពាំង​ស្វាយ​និង​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​ទៀតផង​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ​និង​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​គឺមាន​ទី​១​ឈ្មោះ កុយ រឿ​ម ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១ មុខរបរ​គ្មាន រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ ,​ទី​២​ឈ្មោះ លាន មាន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ ,​ទី​៣​ឈ្មោះ សៅ ជា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ ,​ទី​៤​ឈ្មោះ ពឿ​យ ជា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៣​មុខរបរ​គ្មាន រស់នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ,​និង​ទី​៥​ឈ្មោះ ហិត ហ៊ត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​បានរួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​មាន​ទំងន់​ស្មើ ០.២​ក្រាម​ទាំង​សំបក ឧបករណ៍ប្រើប្រាស់ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ឥឡូវនេះ​គ្រឿងញៀន​បាន​វាយលុក​ដល់​មូលដ្ឋាន​ជនបទ​ហើយ​។ ហើយ​ជនសង្ស័យ​ទាំង​៥​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម