រៀម ច័ន្ទ​បរ​មី ប្តូរ​រថយន្ត​ថ្មី និង​កាន់តែ​សិច​ស៊ី​ជាង​មុន​

2733
ចែករម្លែក
  • 260
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង​កញ្ញា រៀម ច័ន្ទ​បរ​មី បានបង្ហាញ​រថយន្ត​ថ្មី​របស់​នាង ប៉ុន្តែ​មិន​ហ៊ាន​ប្រាប់ថា ខ្លួន​ទើបតែ​ទិញ បែរជា​បង្ហោះ​ប្រាប់ថា ជា​របស់គេ​ទៅវិញ​។ តាម​ការពិត​នាង​ទើប​ប្តូរ​របស់​រថយន្ត​ថ្មី ដោយ​មិន​ប្រាប់​ការពិត​ខ្លាច​គេ​នាង​អួត​។

​តារា​រាង​តូច​ច្រឡឹង​គួរឱ្យ​ស្រលាញ់​រូបនេះ បានបង្ហាញ​រថយន្ត​ថ្មី​របស់​នាង គឺ រថយន្ត​ឡិច​ស៊ី​ស GS300 ដែល​ទើប​ទិញ​បាន​ជិត​មួយខែ​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ កញ្ញា រៀម ច័ន្ទ​បរ​មី ក៏​បង្អួត​សម្រស់​ជាមួយ​រូបរាង​សិច​ស៊ី ដែល​ធ្វើឱ្យ​មហាជន​និង​ជាពិសេស​ប្រុស​ពេញចិត្ត​ជាង​ខ្លាំង​។​

​តារា​ស្រី​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ពិត​នាង​ប្តូរ​រថយន្ត​ថ្មី​នេះ​ជា​មក​យូរ គ្រាន់តែ​មិន​ចង់​បង្ហោះ​បង្អួត​ថា នាង​ទើប​ទិញ​រថយន្ត ។ ម្យ៉ាង​នាង​ខ្លាច​មហាជន ឬ អ្នកសិល្បៈ​ដូចគ្នា គេ​រិះគន់​។ រថយន្ត​ថ្មី​នេះ​នាង​ទិញ​ដោយ​ថវិកា​ផ្ទាល់ខ្លួន នាង​គ្មាន​នរណា​ជួយ​ទិញ​ឱ្យ​ឡើយ ហើយ​ក្រុមគ្រួសារ​នាង​បារម្ភ​រឿង​ទៅ​ការងារ​គ្មានរ​ថន​យន្ត​ជិះ​ផង​។

​កញ្ញា រៀម ច័ន្ទ​បរ​មី បាន​ប្រាប់ថា រឿង​សកម្មភាព​រូបថត​ដែល​ទើប​ថត​ថ្មី​នេះ គ្រាន់តែ​ជាស​កម្ម​ថត​ស្ព​ត​ឱ្យគេ​ប៉ុណ្ណោះ ម្យ៉ាង​នាង​ចង់បាន​រូបថត​ស្អាត​សម្រាប់​មើល​ផងដែរ​។ រូបថត​ប៉ុន្មាន​សន្លឹក​នេះ មិនសូវ​សិច​ស៊ី​ជាខ្លាំង​អ្វី​នោះទេ មើលទៅ​ដូច​ធម្មតា​ទេ គ្រាន់តែ​កាចរាង​បន្តិច​ប៉ុណ្ណោះ​។ សូម​មហាជន​និង​អ្នកគាំទ្រ កុំ​ខឹង​ឬ​រិះគន់​បែប​ខឹងសម្បារ​អ្វី​ឡើយ​។​

​សូមបញ្ជាក់ថា តារា​សម្តែង រៀម ច័ន្ទ​បរ​មី បច្ចុប្បន្ននេះ​មាន​កំពុង​តែមាន​ទីផ្សារ​ឡើង​ខ្លាំង ដោយ​ទទួលបាន​ការងារ​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៨​។ តារា​ស្រី​ចាយរាង​រូបនេះ មិនមាន​សង្សារ​ឬ​គូស្នេហ៍​ឡើយ ខណៈ​កំពុងមាន​ប្រជាប្រិយ​ជាមួយ​រូប​សម្រស់​និង​សកម្មភាព​សប្បុរសធម៌​ជាច្រើន​កន្លងមក​។

​កាលពី​ប៉ុន្មាន​ខែ​មុនៗ នាង​ទើប​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​របស់​នាង​ម្តង​ហើយ ប៉ុន្តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ធ្ងន់​។ ក្រោយមកទៀត​នាង​ខំប្រឹង​ថែរក្សា​សម្រស់ និង​សុខភាព​ហើយ​មកដល់ពេលនេះ ទើប​ឃើញ​នាង​កាន់តែ​ស្រស់ស្អាត​ជាង​មុន​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម