ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ឆក់​កាបូប​ចិន​នៅ​កំពង់សោម​

1319
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជនសង្ស័យ​២​នាក់ ដែល​ឆក់​កាបូប​ជនបរទេស​ជា​ជន​ជាតិចិន ត្រូវបាន​នគ​បាល​ឃាត់ខ្លួន នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០:៣០​នាទី នៅ​ចំណុច​កែង​ភ្លើងស្តុប​អូរ​១ ស្ថិតនៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ជនសង្ស័យ ០២​នាក់​៖ ១-​ឈ្មោះ ចាប បញ្ញា ហៅ ញ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង ២-​ឈ្មោះ ញេ​ប រ៉ា​វ័​ន្ត ហៅ ពុ​យ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ ជាង​ម៉ូតូ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង កាបូបស្ពាយ​ចំហៀង ០១ ពណ៌​ទឹកប្រាក់ ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក VIVO ពណ៌​ខ្មៅ និង​កូនសោ ០១ ដែលជា​របស់​ជនរងគ្រោះ​ជា​ស្ដ្រីជន​ជាតិចិន​។ ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ព្រះសីហនុ ១D-១៥១៩ ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។​

​ចំពោះ​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម