កាកបាទក្រហមកម្ពុជា សាខា​ខេត្ត​ព្រះសីហនុ នាំ​មុង​សុវត្ថិភាព​កា​ពារ​ជំងឺគ្រុនចាញ់​ពី​ស្រុក​ចិន មក​ចែកជូន​អ្នកស្រុក​កំពង់​សិលា​

1215
ចែករម្លែក
  • 6
    Shares

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: ប្រជាជន​ក្រីក្រ ជាង​បួន​រយ​គ្រួសារ ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​ប្រឈម​នឹង​ជំងឺគ្រុនចាញ់ ក្នុងស្រុក​កំពង់សីលា បានទទួល​មុង​សុវត្ថិភាព​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ប្រធានកិត្តិយស​សាខា លោក យន្ត មីន ប្រធាន​គណៈកម្មាធិការ​សាខា លោក លូ គឺ​ម​ឈន់ និង​សហការី មន្ត្រី​ជំនាញ បាន​នាំ​មុង​សុវត្ថិភាព​កាកបាទក្រហមកម្ពុជា ដែលជា​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន និង​អាវ​របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាជន​ជាង​បួន​រយ​គ្រួសារ ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​ប្រឈម​ជំងឺគ្រុនចាញ់ មកពី ៤ ឃុំ មាន​ឃុំ​កំពង់សីលា ឃុំ​ស្ទឹង​ឆាយ ឃុំ​អូរ​បាក់រទេះ និង​ឃុំ​ចំការ​លួង ក្នុងស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះដែរ លោក​ប្រធាន បាន​ពាំ​នាំនូវ​ប្រសា​ស​ន៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​អាណិត ស្រឡាញ់ មេត្តា ករុណា​ដ៏​ជ្រាលជ្រៅ ជាមួយ​គ្រួសារ​ទាំងអស់​។​

​លោក​ប្រធាន ក៏បាន​ពាំនាំ​អនុសាសន៍​របស់ សម្តេច​ប្រធាន ផ្តាំផ្ញើ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​បញ្ហា​សុខភាព​-​អនាម័យ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ការបង្ការ​ជំងឺឆ្លង​នានា សម្រាក​ក្នុង​មុង​ជានិច្ច ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ លុបបំបាត់​គ្រឿងញៀន គ្រឿង​ស្រវឹង អំពើហិង្សា ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​អាច​បង្កឱ្យមាន​អសន្តិសុខ​ក្នុងសង្គម​។​ល​។​

​សូមបញ្ជាក់ថា គ្រួសារ​ទទួលផល​នីមួយៗ​ទទួលបាន​៖ មុង​សុវត្ថិភាព ១ អាវ ១ និង​ថវិកា​មួយ​ចំ​នួ​ន៕

ទីតាំងផ្សាយពាណិជ្ជកម្ម