ច​ច​ជី​ណា​និយាយថា រ៉ូ​ណា​ល់​ដូ​នឹង​ឆ្លង​ផុត​ឧបសគ្គ ដែល​គាត់​កំពុង​ប្រឈម បន្ទាប់ពី​មានការ​ចោទប្រកាន់​អំពី​ការរំលោភ​ផ្លូវភេទ​លើ​តារា​បង្ហាញ​ម៉ូត​ម្នាក់​

1649
ចែករម្លែក

​មិត្តស្រី​របស់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បានចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​កក់ក្តៅ​មួយ​ដើម្បី​គាំទ្រ​គាត់​ចំពេល​មានការ​ចោទប្រកាន់ថា​គាត់​បាន​រំលោភ​សេពសន្ថវៈ​លើ​តារា​បង្ហាញ​ម៉ូត​អាមេរិក​ម្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ឆ្នាំ ២០០៩​។​

​នាង ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស បាន​សរសេរ​នៅលើ Instagram ថា តារាបាល់ទាត់​របស់​ក្រុម Juventus និង​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​តែងតែ “​ឆ្លង​ផុត​ឧបសគ្គ​” ដែល​រាំងផ្លូវ​របស់គាត់ នៅក្នុង​សារ​មួយ​ជាមួយ​រូប Emojis សញ្ញា​បេះដូង​ចំនួន​៥​។​

​នាង​ក៏បាន​សរសេរ​ផងដែរ​ថា “​អូន​ស្រលាញ់​បង​” ខណៈដែល​នាង​ស្លៀកសំពត់​ខ្លី​និង​ស្បែកជើងកែងចោត​ពណ៌​ខ្មៅ សម្លឹងមើល​កាមេរ៉ា​ដោយ​លើក​ចិញ្ចើម​ខាងឆ្វេង​។​

​នាង​ច​ច​ជី​ណា​បាន​បង្ហោះ​រូបភាព​នេះ​ក្រោយពី​មាន​សេចក្តីរាយការណ៍​មួយ​ក្នុង​ទស្សនាវដ្ដី​អាល្លឺម៉ង់ Der Spiegel ថា រ៉ូ​ណា​ល​ដូ​បាន​ចាប់រំលោភ​នាង ខា​ទ្រី​ន ម៉ា​យ័រ​ហ្គា (Kathryn Mayorga) ហើយ​បាន​បង់ប្រាក់ ៣៧៥.០០០ ដុល្លារ​សម្រាប់​ការយល់ព្រម​មិន​ទម្លាយ​ការចោទប្រកាន់​អំពី​ការចាប់រំលោភ​ជា​សាធារណៈ​៕ ដោយ៖ កញ្ញាដាលីស

នាង ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស ចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​កក់ក្តៅ​ដើម្បី​គាំទ្រ​រ៉ូ​ណា​ល់​ដូ បន្ទាប់ពី​គេ​ចោទ​គាត់​ថា​រំលោភ​នាង​ខា​ទ្រី​ន ម៉ា​យ័រ​ហ្គា