ក្លាហានៈ ​ចាប់ទាញ​កន្ទុយក្រពើ​យក្ស​ក្នុង​ទឹក​បឹង ប៊ិះ​អស់​ជីវិត​

1408
ចែករម្លែក

​ពាក្យចាស់​ពោលថា “​ហ៊ាន​អី ងាប់​ហ្នឹង​”​។ ពាក្យ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់​។ បុរស​មាឌធំ​ម្នាក់ នេះ ប៊ិះ​នឹង​អស់​ជីវិត​ក្លាយជា​ចំណី​ក្រពើ​ទៅហើយ នៅពេល​គាត់​ព្រហើន​ហ៊ាន​ចាប់ទាញ កន្ទុយក្រពើ​យក្ស​ដែលមាន​ចង្កូម​ធំៗ និង​មុត​ស្រួច​គួរឱ្យខ្លាច​។​

​បុរស​ដែល​រស់នៅ​សហរដ្ឋ​អាម៉េរិក រូបនេះ​បាន​ចុះទៅ​មាត់បឹង​ហើយ​ឱន​ឈោងដៃចាប់​កន្ទុយ ក្រពើ​យក្ស​ដើម្បី​ទាញ​ឱ្យ​ឡើងគោក​យ៉ាង​ហានក្លា ខណៈ​មិត្តភក្តិ​ម្នាក់​របស់គាត់​ជា​អ្នក​ចាំ​ថត​។​

​ប៉ុន្តែ​គ្រាន់តែ​ទាញ​បាន​បន្តិច ស្រាប់តែ​ក្រពើ​បាន​បែរ​ក្បាល​ទៅរក​គាត់​យ៉ាងច្រើន ធ្វើឱ្យ​គាត់​ភ័យ ស្លន់ស្លោ​រត់គេច​យ៉ាង​លឿន​សឹងតែ​មិនទាន់ ចំណែកឯ​អ្នក​ថត​ចាំ​សើចចំអក​។ នេះ​សំណាង ណាស់​ដែល​រត់លឿន កុំ​អី​ចប់​បាត់​៕ ប្រែ​សម្រួល​: ខុម​


 

ទីតាំងផ្សាយពាណិជ្ជកម្ម