បុរស​ឥណ្ឌា​ម្នាក់​ទុក​ពុកមាត់​ប្រវែង​ជិត​ប្រាំពីរ ម៉ែត្រ​

1410
ចែករម្លែក

បុរស ជនជាតិ ឥណ្ឌា ម្នាក់ បាន អះអាងថា គាត់ មាន ពុកមាត់ វែង ជាងគេ បំផុត នៅលើ ពិភពលោក ដោយមាន ប្រវែង រហូតដល់ ទៅ ៦,៧ ម៉ែត្រ ។

លោក ហ្គើ ដាល វី យ៉ា ស់ (Girdhal Vyas) អាយុ ៥៨ ឆ្នាំ មកពី ទីក្រុង ប៊ី កា ណឺ (Bikaner) រដ្ឋ រ៉ា ចា ស្ថាន (Rajasthan) ប្រទេស ឥណ្ឌា បាន ក្លាយជា មនុស្ស ល្បីល្បាញ ក្នុង សហគមន៍ ហើយ គាត់ ឧស្សាហ៍ ថតរូប ជាមួយ អ្នកគាំទ្រ របស់ខ្លួន និង បង្ហោះ តាម បណ្តាញ ទំនាក់ទំនង សង្គម ណាស់ ។

គាត់ និយាយថា គាត់ បាន ទុក ពុកមាត់ តាំងពី ឆ្នាំ ១៩៨៥ មក ហើយ ជឿជាក់ថា ពុកមាត់ របស់គាត់ គឺ វែង ជាងគេ បំផុត ក្នុង ពិភពលោក ដែល ត្រូវ ចំណាយពេល ថែទាំ វា យ៉ាងតិច ៣ ម៉ោង ក្នុង មួយថ្ងៃ ។

ទោះជា យ៉ាងណា មិនទាន់មាន ការបញ្ជា ក់ ទទួលស្គាល់ ពី កំណត់ត្រា ឯតទគ្គ កម្ម ពិភព លោក ហ្គី ណេ ស នៅឡើយ ទេ ។

សូមបញ្ជាក់ថា ជើងឯក ឯតទគ្គ កម្ម ពិភពលោក ពុកមាត់ វែង បំផុត ក្នុង ពិភពលោក បាន ទៅលើ បុរស ជនជាតិ ឥណ្ឌា ម្នាក់ ឈ្មោះ រ៉ា ម ស៊ី ង (Ram Singh) ដោយ ពុកមាត់ របស់គាត់ មាន ប្រវែង ៥,៦៤ ម៉ែត្រ ៕ ប្រែ សម្រួល : ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម