​ឈ្លោះ​គ្នា​ជា​មួយគូ​ដណ្ដឹង​យុវជន​ម្នាក់​លោត​ពីលើផ្ទះ​កម្ពស់​៥​ជាន់​មិន​ស្លាប់

929
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​ឈ្លោះ​គ្នា​ជាមួយ​គូរ​ដណ្ដឹង​បាន​លោត​ពីលើផ្ទះ​កម្ពស់​៥​ជាន់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ទល់មុខ​សណ្ឋាគារ​អាស៊ី​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​មនោរ​ម្ប ខណ្ឌ​៧​មករា​កាលពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​យុវជន​ចិត្តធំ​ខាងលើ​មានឈ្មោះ​ឡុង​ម៉ៃ​អាយុ​១៩​ឆ្នាំ​មុខរបរ​អ្នក​អនាម័យ​នៅ​សណ្ឋាគារ​ស្នាក់​នៅក្បែ​កន្លែងកើតហេតុ​និង​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​នាំ​គូ​ដណ្ដឹង​ជន​នោះ​ព្រមទាំង​មិត្តភក្តិ​ដែល​អង្គុយ​រួមគ្នា​ដឹក​យកទៅ​ប៉ុស្តិ៍នគរបាល​មនោ​រម្យ​ដើម្បី​សួរនាំ​រឿងហេតុ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម