២នាក់ស្លាប់​និង​ជាង​៨០​នាក់​បាន​រងរបួស​នៅ​ជប៉ុន ដោយ​ខ្យល់ព្យុះ​

3025
ចែករម្លែក

ខ្យល់ព្យុះដ៏ខ្លាំងមួយបានបោកបក់កាត់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យទី៣០ខែកញ្ញាដោយបានសម្លាប់មនុស្ស២នាក់និងបង្កអោយរងរបួសចំនួន៨៤នាក់ហើយបាននាំមកនូវខ្យល់និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ដែលរងការវាយប្រហាររួចហើយដោយអាកាសធាតុអាក្រក់កាលពីពេលថ្មីៗនេះ។

ខ្យល់ព្យុះត្រាមី(Trami )បានបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកនេះ ដោយសេវាករថភ្លើងល្បឿនលឿនត្រូវបានផ្អាក និងជើងហោះហើរជាង១.០០០ជើងត្រូវបានលុបចោល ព្រមទាំងសេវាកម្មរថភ្លើងនៅទីក្រុងTokyo ត្រូវបានផ្អាកដំណើរការផងដែរ។

សារព័ត៌មានNHK បានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់នៅទីក្រុងTottori នៅកោះHonshu និងម្នាក់ផេ្សងទៀតនៅកោះKyushu ភាគខាងត្បូងនៃប្រទេសនេះ។

បន្ទាប់ពី ខ្យល់ព្យុះនេះបានបក់បោកលើបណ្តាកោះជាច្រើនដោយរួមទាំងកោះOkinawa ខ្យល់ព្យុះនេះបានបក់បោកលើតំបន់ភាគខាងត្បូងនៃទីក្រុងOsaka នៅភាគខាងខាងលិចនៃប្រទេសនេះ​នៅម៉ោង៨យប់។

ក្រុមមន្ត្រីអាកាសធាតុបាននិយាយថា ខ្យល់ព្យុះTrami ដែលមានល្បឿន២១៦គីឡូម៉ែត្រក្នុងមួយម៉ោងនេះ ត្រូវ​បានរំពឹងថានឹងបក់បោកទៅកាន់បណ្តាកោះទាំងនោះ ដោយថមថយកម្លាំងប៉ុន្តែ បង្កឱ្យមានអាកាសធាតុអាក្រកដល់ថ្ងៃចន្ទនេះ៕ដោយ៖សុខា/SN

ខ្យល់ព្យុះដ៏ខ្លាំងបានបោកបក់កាត់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យនៅថ្ងៃទី៣០ខែកញ្ញាដោយបានបង្កអោយរបួសមនុស្សចំនួន៨៤នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម