ប៉ូលិស​វៀតណាម​ចាប់​មេក្លោង​បើក​វេ​ប​សាយ​ភ្នាល់​បាល់​ខុសច្បាប់​បាន ៥ នាក់​

1057
ចែករម្លែក

​ប៉ូលិស​បាន​ចាប់ខ្លួន​ក្រុម​ល្បែងភ្នាល់​បាល់​តាម​អ៊ី​ន​ធឺ​ណែ​ត​ដែលមាន​ទឹកប្រាក់ ២៦,៧ លាន​ដុល្លារ​នៅ​ខេត្ត​ថា​ញ់​ហាវ ភាគ​កណ្តាល​។​

​ជនជាតិ​វៀតណាម​កាត់​ចិន ឈ្មោះ ឡាំ ដឹក​តៃ អាយុ ៤៨ ឆ្នាំ ដែលជា​មេក្លោង ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​កាលពី​ថ្ងៃអាទិត្យ​ទី ៣០ កញ្ញា រួមជាមួយ​មនុស្ស ៤ នាក់​ផ្សេងទៀត​។​

​ប៉ូលិស​បាន​និយាយថា ឡាំ​ដឹក​តៃ​បានរៀបចំ​ការ​ភ្នាល់​បាល់​ជា​ទៀងទាត់​នៅលើ​វេ​ប​សាយ www.3in1bet ហើយក៏​បាន​ជួយ​អ្នកលេង​ល្បែងស៊ីសង​បញ្ចាំ​វត្ថុ​ផងដែរ​។​

​បន្ទាប់ពី​ការឆែកឆេរ​ផ្ទះ​របស់​អ្នក​ជាប់ឃុំ​ទាំង ៥ ប៉ូលិស​បាន​រឹបអូស​សាច់ប្រាក់​សុទ្ធ​ប្រហែល ៧.៥០០ ដុល្លារ​និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​របស់​ពួកគេ​។​

​តាម​ការប៉ាន់ស្មាន ទឹកប្រាក់​ចំនួន ២៦,៧ លាន​ដុល្លារ​ត្រូវបាន​ចរាចរ​តាមរយៈ​វេ​ប​សាយ​ភ្នាល់​បាល់​នេះ​នៅក្នុង​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

ជនជាតិ​វៀតណាម​កាត់​ចិន ឈ្មោះ ឡាំ ដឹក​តៃ អាយុ ៤៨ ឆ្នាំ ដែលជា​មេក្លោង ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​កាលពី​ថ្ងៃអាទិត្យ​ទី ៣០ កញ្ញា រួមជាមួយ​មនុស្ស ៤ នាក់​ផ្សេងទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម