រថយន្ត​ដឹក​ដំឡូង​មី​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​អូស​ចម្ងាយ​ជាង​២០​ម៉ែត្រ​នៅ​ស្រុក​កំពង់សៀម​

1092
ចែករម្លែក
  • 1
    Share

ដោយ ​: គង់​ហេង​/កំពង់ចាម ​: រថយន្ត​ដឹក​មើមដំឡូង​មី​ពេញប្រៀប​ទៅ​លក់​នៅ​ប្រទេស​វៀតណាម មួយ គ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយ គ្រឿង​ពី​ខាងក្រោយ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រូបនោះ ដួល​ចូល​ក្រោម​កង់​រថយន្ត​អូស​ចម្ងាយ​ជាង​២០ ម៉ែត្រ គឺ​បែក និង​ដាច់​អ​វ​:​យ​វ​:​សាកសព​ស្ទើរ​មើល​លែង​យល់ កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៧ ម្តុំ​ច្រកចូល​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្ថិត​ក្នុងភូមិ​អណ្តូងច្រុះ ឃុំ​អម្ពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ដោយ​ក្រោយ​កើត​គ្រោះថ្នាក់​នេះ​អ្នកបើកបរ​រថយន្ត​ដឹក​ដំឡូង លេខ​ព្រះសីហនុ 3A-5742 បាន​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់​។​

លោក​អនុសេនីយ៍ឯក ស៊ូ សីហា ជា​នាយរង​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ដែល​ស្លាប់​នៅជាប់​ក្រោម​កង់​ក្រោយ​រថយន្ត​ដឹក​ដំឡូង ហើយ​ដាច់​ជើង​រាយ​ពេញ​ថ្នល់ គឺ​ស្ត្រី​អាយុ ៦០ ឆ្នាំឈ្មោះ ស្រ៊ន់ សាវឿន មានមុខ​របរ​លក់​ថ្នាំពេទ្យ​នៅ​ផ្សារ​ភ្នំ​ប្រុស​នេះ និង​មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

លោក​នាយរង​ផ្នែក​បាន​ឲ្យ​ដឹង​ទៀតថា ផ្អែក​តាម​ភស្តុតាង​កាមេរ៉ា​សុវត្ថិភាព របស់​ដេប៉ូ​ឈើ​ជិត​កន្លែងកើត ហេតុ បាន​បង្ហាញថា មុខ​ពេល​ឈានដល់​គ្រោះថ្នាក់​នេះ គឺ​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​ដឹក​ដំឡូង​មី បើក​ក្នុង​ទិស​ស្របគ្នា គឺ​ពី​ទិស​លិច ទៅ​កើត​សំដៅ​ក្រុង​កំពង់ចាម​តែមួយ​។ ប៉ុន្តែ​ដោយ​ខាង​ភាគី​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ពេក ក៏​ទៅបុក​ខាង​ភាគី​ម៉ូតូ ហើយ​ជនរងគ្រោះ​ដួល​ចូល​ក្រោម​កង់​រថយន្ត​អូស​ចម្ងាយ​ជាង ២០ ម៉ែត្រ គឺ​បាន​ជ្រុល​ទៅ​រថយន្ត​ចំនួន​ពីរ​គ្រឿង​ទៀត​ទើប​ឈប់​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម