នាវាចម្បាំង​អាមេរិក បើក​ជិត​កោះ​ដែល​អះអាង​កាន់កាប់​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

3389
ចែករម្លែក

 

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអាទិត្យទី៣០កញ្ញាថានាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ដែនទឹកនៃប្រជុំកោះSpratlyដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូងនៅក្នុងការប្រឈមមុខដាក់គ្នាចុងក្រោយបំផុត ចំពោះការអះអាងសិទ្ធិកាន់កាប់ទឹកដីកាន់តែធំឡើងរបស់រដ្ឋាភិ​បាលក្រុងប៉េកាំងនៅក្នុងតំបន់នោះ។

មន្រ្តីម្នាក់បាននិយាយប្រាប់សារព័ត៌មានAFP ថា ” នាវាពិឃាតUSS Decatur ដែលបំពាក់ដោយអាវុធមីស៊ីល បានអនុវត្តសេរីភាពនៃប្រតិបត្តិការនាវាចរណ៍។ នាវា USS Decaturបានធ្វើដំណើរនៅចម្ងាយ១៩គីឡូម៉ែត្រពីកោះGaven និងកោះ Johnson នៅប្រជុំកោះSpratly ។

មន្ត្រីរូបនេះបាននិយាយថា រាល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះត្រូវបានធ្វើដោយស្របតាមច្បាប់អន្តរជាតិ ហើយបង្ហាញថា សហរដ្ឋអាមេរិកនឹងហោះហើរយន្តហោះនិងធ្វើនាវាចរណ៍ឬធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងណាក៏ដោយ ដែលច្បាប់អន្តរជាតិអនុញ្ញាត។

ទីតាំងចម្ងាយ១៩គីឡូម៉ែត្រពីដីគោកឬកោះណាមួយ ត្រូវបានចាត់ទុកជាទូទៅថាជាដែនទឹករបស់ដីគោកឬកោះនោះ។

រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងកាន់កាប់ទាំងអស់លើប្រជុំកោះSpratly ។

មិនមានប្រតិកម្មភ្លាមៗពីចិននោះទេ ប៉ុន្តែប្រតិបត្តិការរបស់អាមេរិកស្រដៀងគ្នានេះកាលពីខែកក្កដា ដែលពាក់ព័ន្ធនឹងប្រជុំកោះParacelដែលមានជម្លោះក្នុងសមុទ្រដដែលនោះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំងរហូតដល់បញ្ជូននាវាយោធានិងយន្ដហោះចម្បាំងជាច្រើនទៅតំបន់នោះ។

ប្រជុំកោះParacels ដែលស្ថិតនៅភាគខាងជើងនៃប្រជុំកោ Spratly ត្រូវបានអះអាងសិទ្ធិកាន់កាប់តែរៀងៗខ្លួនដោយចិន កោះតៃវ៉ាន់ និង វៀតណាម៕ដោយ៖សុខា/SN

រូបថតពីកងទ័ពជើងទឹកអាមេរិកបង្ហាញ​ នាវាពិឃាត USS Decatur ធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម