​ក្រុមហ៊ុន​ចំនួន​៤​ត្រូវ​អាជ្ញាធរខេត្ត​អះអាងថា​រក​ពុំ​ឃើញ​សកម្មភាព​ល្មើស​

773
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​យ៉ាងហោចណាស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយចំនួន​ដែល​កំពុងមាន​វត្តមាន​ក្នុង​ខេត្តមណ្ឌលគិរី​ចំនួន​៤​ត្រូវបាន​អាជ្ញាធរខេត្ត​មណ្ឌលគិរី​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ ដើម្បី​ស្វែងរក​ភាពមិនប្រក្រតី​នានា ផ្ទុយ​និង​ច្បាប់​។​

​ការចុះពិនិត្យ​នៃ​ថ្នាក់ដឹកនាំ​នេះ​ធ្វើឡើង​ពេញ​មួយ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨​ក្រោម​ការដឹកនាំ​ពី​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​ក្នុង​ទឹកដី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​និង​ក៏​ក្រោយ​ពេលដែល​សារព័ត៌មាន​មួយចំនួន​ចេញផ្សាយ​ពីបទ​ល្មើស​ព្រៃឈើ​ដែល​កំពុងតែ​កើតមាន​ក្នុង​ខេត្ត​ភាគ​ឦ​សាន្ត​មួយ​នេះ​។​

​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មាន​ប្រសា​ស៏​ថា​ការចុះពិនិត្យ​លើក​នេះ​អាជ្ញាធរ​មិន​ត្រឹមតែ​អង្កេត​តាម​បណ្តា​ក្រុមហ៊ុន​ទេ​ថែមទាំង​បាន​រកឃើញ​ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​លួច​កាប់​រុក​រា​ន្ត​ដីព្រៃ​ក្នុង​ដែន​របៀង​ព្រៃ​ជីវចម្រុះ​។​បច្ចុប្បន្ន​អាជ្ញាធរ​បានដាក់​វិធានការ​គ្រប់​កម្លាំង​ពាក់​ព័​ន្ឋ​ទាំងអស់​ត្រូវ​ទប់​ស្តា​ត់​នូវ​រាល់​សកម្មភាព​កាប់​រា​ន្ត​ដីព្រៃ​យក​ដី​ទាំងនោះ​។​

​លោក​ស្វាយ​សំ​អ៊ាង​បាន​ឲ្យ​ដឹង​បន្តថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត​មិនបាន​រកឃើញ​បទល្មើស​ណាមួយ​កើតមាន​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើយ​។​ព្រោះ​ឈើ​ដែល​ស្ថិតនៅក្នុង​ដី​សម្បទាន​ទាំងនោះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​បង់​ព​ន្ឋ​ចូល​រដ្ឋ​ទាំងអស់​ស្ទើរ​១០០​ភាគរយ​ទៅហើយ​រាប់ទាំង​ឈើ​នៅ​ឈរ​នឹង​ឈើ​ដែល​កាប់​រួច​។​

​ចំពោះ​ក្រុមហ៊ុន​ចំនួន​បី ដែល​ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ខេត្ត​ចុះ​ពិនិត្យ មានដូចជា ក្រុមហ៊ុន ថាច់​ហ្វូ​ត​ក្រុមហ៊ុន​ម៉ា​ស្ទើរ​ខេ​សាន់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​ដែល​កំពុង​បន្តសកម្មភាព​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម​។​ចំណែក​ដី​សម្បទាន​សង្គម​កិច្ច​អតីត​យុ​ទ្ឋ​ជន​កំពុង​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដើម្បី​បង់​ព​ន្ឋ​ចូល​រដ្ឋ នឹងធ្វើ​ការសាងសង់​ផ្ទះ​ជូន​គ្រួសារ​និវត្ត​ន៏​ជន​ផងដែរ​។​

​ទោះជា​យ៉ាងណា​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ក្រើន​រំ​ឮ​ក​ដល់​អាជ្ញាធរ​ស្រុក​កោះ​ញែក ជាពិសេស​មន្ត្រី​ជំនាញ ត្រូវ​បន្ត​តាមដាន​នឹង​ពិនិត្យ​ពី​សកម្មភាព​របស់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ជៀសវាង​ការបន្លំ​ឈើ​ពី​ក្រៅ​ដី​ក្រុមហ៊ុន​ដែល​នាំ​ឲ្យ​កើតមាន​បទល្មើស នឹង​ប៉ះពាល់​ដល់​គម្រប​ព្រៃឈើ បើ​មាន​ករណីនេះ​កើតឡើង ត្រូវ​រាយ​ការ​ណ៏​ជូន​ថ្នាក់​ខេត្ត​ដើម្បី​ចាត់វិធានការ​ភ្លាមៗ​។​

​ប្រធាន​មន្ទីរ​កសិកម្ម​លោក​សុង​ឃាង​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ទាំងអស់​កំពុង​ឈូសឆាយ​ទៅតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​តាម​ស​.​ជ​.​ណ​និង​តាម​ដំណាក់កាល​នៃ​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ស្ថិតនៅលើ​ទីតាំង​របស់ខ្លួន​ដែល​បាន​វិនិយោគ​និង​អភិវឌ្ឍន៍​។​

ចំណែក​ឈើ​ដែល​ទទួលបាន​ពី​ផល​អនុផល​ព្រៃឈើ​នៅ​ទីតាំង​ដី​ដែល​កំពុង​វិនិយោគ​គឺ​តម្រូវ​ការបម្រើ​ក្នុងស្រុក​និង​មិនមាន​ការដឹកជញ្ជូន​ទៅ​លក់​នៅក្រៅ​ប្រទេស​ឡើយ​៕S/​

​ក្រុមហ៊ុន​ចំនួន​៤​ត្រូវ​អាជ្ញាធរខេត្ត​អះអាងថា​រក​ពុំ​ឃើញ​សកម្មភាព​ល្មើស​

ទីតាំងផ្សាយពាណិជ្ជកម្ម