​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​មូ​តូ​

696
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ព្រឹក​ថ្ងែ​ទី​១​ខែតុលា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជន​ស​ង្ស័​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​លួច​ម៉ូតូ​។​ជនសង្ស័យ​ត្រូ​ប​បាន​ប៉ូលីស​ស្រុក​ថ្មគោល​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា ឆ្នាំ​២០១៨​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ។​

​លោក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​រិ​.​ថុ​នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា របស់​ជនរងគ្រោះ​ឈ្មោះ អ៊ូច​.​ដុស ភេទ​ស្រី អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ករណីនេះ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​មូ​តូ​

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​រិ​.​ថុ​នា​

ទីតាំងផ្សាយពាណិជ្ជកម្ម