នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ជនសង្ស័យ​ថ្នាំញៀន​៣១​កញ្ចប់​

937
ចែករម្លែក
​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ជនសង្ស័យ​ថ្នាំញៀន​៣១​កញ្ចប់​

 

 

 

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​មូល​ប៉ុស្តិ៍​ចោមចៅ​ទី​១​បើក​ការបង្ក្រាប​ករណី​ចែកចាយ​គ្រឿង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​ដកហូត​វត្ថុតាង​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៣១​កញ្ចប់​តូច​។​

​ការឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣០​កញ្ញា​២០១៨​ចំណុច​បន្ទប់​ជួល​ភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១​មានឈ្មោះ អឹម សុផាន ហៅ​អាពៅ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ជនសង្ស័យ​ទី​២​ឈ្មោះ​ចោម​ធី​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​ខាងលើ​។​

​លោក​យឹម​សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​គូសបញ្ជាក់​ឱ្យដឹងថា​កម្លាំង​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​នៅ​ថ្ងៃទី​៣០​កញ្ញា​នេះ​កម្លាំង​បាន​ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ប្រុស​ស្រី​ចំនួន​២​នាក់ ដកហូត​ក្រាម​ព​ណ៍ស ចំនួន​៣១​កញ្ចប់​តូច​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​បា​នប​ញ្ចូ​ន​មកកាន់​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សួរនាំ​កសាង​សុំ​ណុំ​រឿង​ដើម្បី​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​

​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ជនសង្ស័យ​ថ្នាំញៀន​៣១​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម