​រយៈពេល​៩​ខែ ​ចំណូល​ជាង​៨៥​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

1648
ចែករម្លែក

ដោយ : វិបុល/សៀមរាប ៖ នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ចំនួន ៨៥,៥៧៩,៥២៣​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើតឡើង​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ នេះ​តាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ ។

​របាយការណ៍​បញ្ជាក់ថា នៅ​រយៈពេល​៩​ខែ​ចាប់ពី​ខែមករា ដល់កញ្ញា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស​ចំនួន ១៩០១៥៦៩​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង​៨.៤៧​ភាគរយ​។​ ​ក្នុង​ចំនួន​ចំណូល ដែល​ទទួលបាន​ជាង​៨៥​លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដក​ចំនួន​៣,៨០៣,១៣៨​ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​ ៕