​បុរស​អាមេរិក​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គរ​ពេល​កំពុង​ជិះ​ម៉ូតូ​

1443
ចែករម្លែក
  • 50
    Shares

​ដោយ​បូកគោ​/​កំ​ពតៈ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​ពេល​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង ហើយ​ដួល​ទាំង​មិនមាន​អ្នកណា​បានដឹង​។ ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​PeterButterworth អាយុ​៦៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​តា​ដឹប​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ខេត្តកំពត​។​ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១​ខែតុលា​អ្នកភូមិ​បាន​ប្រទះឃើញ​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្បែរ​ម៉ូតូ​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ហើយ​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។
​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​ពី​សមត្ថកិច្ច​ជំនាញ​និង​មាន​ក្រុម​គ្រូ​ពេ​ទ​មកពី​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ចូលរួម​ផង​នោះ​ករណីនេះ​ត្រូវបាន​រកឃើញថា​ជនរ​ង​គ្រោះ​បាន​ស្លាប់​ព្រោះតែ​ខ្យល់គរ​ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​។​ដួល​នៅ​ម៉ោង​ប្រហែល​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​ដោយ​មិនមាន​អ្នកណា​ដឹង​៕S/​

​បុរស​អាមេរិក​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គរ​ពេល​កំពុង​ជិះ​ម៉ូតូ​

ទីតាំងផ្សាយពាណិជ្ជកម្ម