អ្នកទោស​១.២០០​នាក់​រត់​ចេញពី​គុក​នៅ​តំបន់​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​

3069
ចែករម្លែក

រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅថ្ងៃចន្ទទី១ខែតុលាបាននិយាយថាអ្នកទោសចំនួន១.២០០នាក់បានរត់គេចពីកន្លែងឃុំឃាំងចំនួន៣នៅតំបន់ដែលរងការបំផ្លិចបំផ្លាញនៃកោះស៊ូឡាវេស៊ីបន្ទាប់ពីគ្រោះរញ្ជួយដីនិងរលកស៊ូណាមីកាលពីចុងសប្តាហ៍។

ការរត់ចេញពីគុកច្រើននាក់នេះ បានកើតឡើង បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងនេះ បានបង្កឱ្យមានរលកស៊ូណាមីដែលបានវាយប្រហារទីក្រុងប៉ាលូកាលពីថ្ងៃសុក្រទី២៨កញ្ញាឆ្នាំ២០១៨។

លោកស្រី Sri Puguh Utami មន្រ្តីក្រសួងយុត្តិធម៌ បាននិយាយថា ពួកអ្នកទោស បានរត់គេចខ្លួនពីគុកចំនួន២នៅទីក្រុងប៉ាលូ និងមួយទៀតនៅក្រុងដុងហ្កាឡាដែលត្រូវបានវាយប្រហារដោយគ្រោះមហន្តរាយនេះផងដែរ។ លោកស្រីបាននិយាយថា ភាគច្រើននៃពួកអ្នកទោសទាំងនេះត្រូវ​បានដាក់គុកដោយសារអំពើពុករលួយនិងបទល្មើគ្រឿងញៀន ហើយបើតាមការសន្និដ្ឋានពួកគេរត់ចេញពីគុកដោយសារខ្លាចបាក់អាគារសង្កត់។

ចំពោះគ្រោះមហន្តរាយនៃការរញ្ជួយដីនិងរលកស៊ូណាមីនេះវិញ ក្រុមមន្ត្រី​បាននិយាយថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយទាំង២នេះ បានកើនឡើង​ដល់ជាង៨០០នាក់(របាយការណ៍ខ្លះថាជាង១ពាន់នាក់) ប៉ុន្តែ ចំនួនអ្នកស្លាប់ ត្រូវបានរំពឹងនឹងកើនឡើងច្រើនជាងនេះបន្ថែមទៀត៕ដោយ៖សុខា/SN

ពួកអ្នកទោសរត់ចេញពីគុកបន្ទាប់ពីរញ្ជួយដីខ្លាំហកំលាំង៧,៥រិច្ឆទ័របំផ្លាញអាគារជាច្រើននៅក្រុងប៉ាលូនិងក្រុងដុងហ្កាឡា

ទីតាំងផ្សាយពាណិជ្ជកម្ម