ត្រៀមកម្លាំង​ការពារ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​,​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ​ឈ្នះ​

1327
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​តាម​គម្រោង​ដែល​ត្រោ​ម​ទុកជាមុន​នោះ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ​រយះពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​២៩ ដល់​ថ្ងៃ​៣១​ខែធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​
​ ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើ​កិច្ចប្រជុំ​ស្ដី​ពិការ​ត្រៀមកម្លាំង​សហការ​ការពារ​សន្តិសុខ​សុ​វត្ថ​ភាព​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​,​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ ឈ្នះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតី​លោក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​វិធានការ​១​ចំនួន​ដើម្បី​ឈានទៅ​រៀប ពិធី​សម្ពោធ​វិមាន​ឈ្នះៗ​ដែល​នៅសល់តែ​រយះពេល​ជាង​មួយខែ​ទៀត​តែប៉ុណ្ណោះ​ឲ្យ​បានល្អ​ប្រសើរ​។ លោក​អភិបាល​បាន​បញ្ជាក់ថា​៖​វិមាន​ឈ្នះៗ​ដែល​រៀបចំ​កសាងឡើង​ដោយ​ក្រសួងការពារជាតិ​គឺជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំ​រៃ​នៅ​កម្ពុជា និង​អបអរសាទរ​ខួប​អនុ​ស្សាវ​រី​យ៏​លើក​ទី​២០​នៃ​ការបញ្ចប់​ស​ង្ក្រា​ម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​ស្ថាបនិក​សន្តិភាព​តែមួយគត់ និង​ជា​អ្នក ប​ន្ល​ត់​ភ្លើងសង្គ្រាម​ដ៏​រ៉ាំ​រៃ​នៅ​កម្ពុជា​ដោយ​ពុំ​មានការ​បង្ហូរឈាម នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍ​ន៏​។​
​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ទៀតថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​រៀបចំ​កម្មវិធី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាមរយះ​ការត្រៀម​រៀបចំ​អនុគណៈកម្មការ​ទទួល​ខុសត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​។​
​គួរ​បញ្ជាក់ថា​៖​វិមាន​ឈ្នះ ឈ្នះ ដែលជា​និម្មិត​រូប​នៃ​សុខសន្តិភាព​កម្ពុជា ហើយ​កំពុង​សាងសង់ នេះ គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ (​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨)​។​
​គួររំលឹកថា​៖ វិមាន​ឈ្នះ ឈ្នះ នេះ បានចាប់ផ្តើម​សាងសង់ឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ទំហំ​ដី​៨​ហិច​តា ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម