​ប្រធាន​មន្ទីរ​ដឹកនាំ​កម្លាំង​ចុះ​កើប​ដីកា​រពារ​ស្ទះ​ផ្លូវទឹក​

950
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​និង​កម្មករ​របស់ខ្លួន​ដើម្បី​កើប​ដី​និង​សម្អាត តាម​ដងផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ការពារ​ទឹក​លិច​ដោយ​អន្លើៗ​នៅ​តំបន់​ខ្លះ​។​

​លោក​គឹម​ប៉ុណ្ណា​បាន​បញ្ជាក់ថា​ការសម្អាត​ផ្លូវ​ខាងលើនេះ​គឺ​បាន​ចែកចេញជា​២​ក្រុម​គឺ​នៅលើ​កំណាត់​ផ្លូវ​ពី​ព្រលានយន្តហោះ មកដល់​រង្វង់​មូល​គ្រុឌ ដែលមាន​ប្រវែង​២,៣​គ​.​ម និង​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​រង្វង់​មូល​គ្រុឌ​ដល់​ស្តុ​ប​សុខា​ដែលមាន​ប្រវែង​៥,២​គ​.​ម​និង​មាន​រថយន្ត​បាញ់​ទឹក​ពីរ​គ្រឿង​លាង​សម្អាត​ផ្លូវ​ផង​។​

លោក​បាន​បន្តថា​កន្លង​មក​នៅតាម​បណ្តាល​ផ្លូវ​ទាំងនេះ​មានទឹក​លិច​ជា​អន្លើៗ​ជា​បន្តបន្ទាប់​ដោយសារ​ដី​មាន​ជាប់​នៅតាម​ចិញ្ចើមផ្លូវ​នឹង​មាត់​លូ​ដែលជា​ហេតុ​ធ្វើឱ្យ​ទឹក​មិនអាច​ហូរ​ហើយ​បាន​សល់​នៅតាម​ផ្លូវ​នោះ ។​លោក​បាន​បន្តទៀតថា ការធ្វើ​នេះ​គឺជា​ការថែទាំ​ជាប្រចាំ ដើម្បី​ការពារ​ទឹក​ដែល​ដក់​នៅលើ​ផ្លូវ ជាពិសេស​ការពារ​មិនឱ្យ​ខូច​ផ្លូវ​៕S/

​រូបភាពៈ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​ចុះ​កើប​ដី​ដោយ​ខ្លួនឯង ការពារ​ស្ទះ​ទឹក​តាមផ្លូវ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម