គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១​ខែតុលា​ស្លាប់​១២​នាក់​របួស​១៦​នាក់​

1002
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៥​លើក​(​យប់​៩​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ១២​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់ ១២​នាក់​(​ស្រី​ម្នាក់​) របួសស្រាល ៤​នាក់​(​ស្រី​ម្នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ៥​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ២០​នាក់​(​យប់​១០​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​២​នាក់​), ស្រវឹង ២​លើក​(​ស្លាប់​២​នាក់​), ប្រជែង ២​លើក​(​ស្លាប់​៤​នាក់​), ងងុយដេក ២​លើក​(​ស្លាប់​២​នាក់​) និង​កត្តា​យាន ២​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១​ថ្ងៃ គឺ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២​នាក់ របួស​សរុប ១៥​នាក់ របួសធ្ងន់ ១១​នាក់ របួសស្រាល ៤​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១​ខែតុលា​ស្លាប់​១២​នាក់​របួស​១៦​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម