​ជិះ​ម៉ូតូឌុប​គ្នា​៤​នាក់​ឡើងលើ​ថ្នល់ជាតិ​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​និង​របួស​៣​នាក់​

1170
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ម៉ូតូឌុប​គ្នា​៤​នាក់​ចេញពី​រមណីយដ្ឋាន​អូរ​ខៃ​ដន​ភូមិ​សុខសាន្ត​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ឡើងលើ​ថ្នល់ជាតិ​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​និង​របួស​៣​នាក់​។​

ករណី​គ្រោះថ្នាក់​ចរាច​ណ៌​នោះបាន​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ខាងកើត​ស្ថា​នី​យ៏​ដឹក​អ្នកដំណើរ​ស៊ូ​ជី​ង​ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស​សង្កាត់​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា : ដំបូង​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ព​ណ៏​ខៀវ​ពុំមាន​ស្លាក​លេខ​ជិះ​គ្នា​ឌុប​គ្នា​៤​នាក់​បើក​ចេញពី​អាហារ​ដ្ឋា​ន​នៃ​រមណីយដ្ឋាន​អូរ​ខៃ​ដន​។​ម៉ូតូ បើក​មកដល់​លើ​ថ្នល់ជាតិ​ហើយ​ឆ្លង​ពាក់កណ្តាល​ទ្រូងផ្លូវ​បាន​បន្តិច ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​១​គ្រឿង​ម៉ាក​ហ៊ី​ណូ​ពណ៌​ស​គ្មាន​ស្លាក​លេខ​បើក​ពី​លិច​។​

​បើក​មកដល់​ចំណុចកើតហេតុ​បាន​កៀរ​បុក​ម៉ូតូ​ខ្ទាត​ទៅមុខ​។​អ្នកជិះ​ម៉ូតូ​ខាងក្រោយ​ម្នាក់​បាន​ធ្លាក់ចូល​កង់​ក្រោយ​ខាងស្តាំ​រថយន្ត បណ្តាល​ឲ្យ​កិន​ស្លាប់​តែម្តង ។​ចំណែក​ជនរងគ្រោះ​របួស​មានឈ្មោះ ម៉ៅ ស្រីអូន ភេទ​ស្រី អាយុ ២៩ ឆ្នាំ​មុខរបរ​បុគ្គលិក​សាលារៀន​អេ​លី​ហ្កែ​ន​រងរបួស​ស្រាល ជា​អ្នកបើកបរ​ម៉ូតូ ។ ២- ឈ្មោះ ឌឿ​ន ស្រី​ម៉ៅ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​រងរបួស​ស្រាល​ជា​អ្ន​ករូម​ដំណើរ ។​-​ឈ្មោះ​សំ​ស្រី​ទាវ​ភេទ​ស្រី​អាយុ​២១​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រងរបួស​ស្រាល​ជា​អ្នករួមដំណើរ​។​

​ឈ្មោះ​ខុន​ភ​ត្ត្រា​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​មុខរបរ​បុគ្គលិក​សាល​រៀន​អេ​លី​ហ្គែ​ន​ស្លាប់​នឹង​កន្លែង​។​អ្នក​ទាំង​បួន​នាក់​ខាងលើ​ស្នាក់នៅ​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ​កណ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕S/

​ជិះ​ម៉ូតូឌុប​គ្នា​៤​នាក់​ឡើងលើ​ថ្នល់ជាតិ​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​និង​របួស​៣​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម