អាហារ​ចម្លែកៗ​បំផុត​ប្រចាំឆ្នាំ​២០១៨

1391
ចែករម្លែក

​សម័យ​បច្ចុប្បន្ន គេ​សង្កេតឃើញ​មនុស្ស​ចូលចិត្ត​សាកល្បង​ភ្លក់​រសជាតិ​មុខម្ហូប​ប្លែកៗ​ដោយ​មុខ ម្ហូប​ខ្លះ​គ្រាន់តែ​ចម្លែក​ប៉ុណ្ណោះ ប៉ុន្តែ​ខ្លះទៀត​គួរឱ្យខ្លាច និង​ខ្ពើមរអើម​តែម្តង​ដូចជា ញាំ​ត្រី​ទាំង​រស់ ដង្កូវ​ច្រលក់​ទឹកស៊ីអ៊ីវ និង​កូនកណ្តុរ​ជ្រលក់​ទឹកស៊ីអ៊ីវ​ជាដើម​។​

​ចំណែក​ឯមុខ​អាហារ​ដែល​ប្រមូល​ចង​ក្រោង​ដោយ Bright Side ខាងក្រោម​នេះ​មិន​គួរឱ្យខ្លាច ឬ​ខ្ពើមរអើម​ទេ ប៉ុន្តែ​វា​ជាប់​ឈ្មោះ​ជា​អាហារ​ចម្លែកៗ​បំផុត​ប្រចាំឆ្នាំ​២០១៨​។​

​អាហារ​ទាំងនេះ​មានដូចជា មី​ឆុង​ស្រា​បៀ ដំឡូង​រសជាតិ​ប្លែកៗ​នឹកស្មាន​មិន​ដល់​ដូចជា​រសជាតិ ទឹកដោះគោ​ជូរ និង​កូកាកូឡា​ជាដើម ទឹកម្ទេស​លាយ​កំពឹស និង​ត្រី ទំពាំងបាយជូរ​សមុទ្រ សាច់ក្រក​ត្រី​រសជាតិ​ឈី​ស ភី​ហ្សា​លាយ​ផ្កា និង​ផ្លែ​ប្ល៊ូ​បឺ​រី នំ​បុ័ង​កំប៉ុង មី​ខៀវ​បៃតង នំ​សូកូឡា រសជាតិ​ជី​អង្កាម ទឹក​សូ​ដា​ឈ្មោះ ឡេ​នី​ន មេដឹកនាំ​បដិវត្តន៍​ផ្កា​ច់ការ​របស់​រុស្ស៊ី​ដែលមាន​រសជាតិ ច្រើន​មុខ គ្លូ​ធិ​ន (gluten) ចៀន (​សារធាតុ​ដែល​អាច​ជាប់​ស្អិត​បាន​ផ្សំ​ដោយ​ជាតិ​ប្រូតេអ៊ីន​) ទឹកជ្រលក់​សម្រាប់​សុនខ នំ​បុ័ង​យក្ស ផើងផ្កា​ដែល​អាច​បរិភោគបាន និង​ការ៉េម​ដូច​លាមក ជាដើម​៕ ប្រែ​សម្រួល​: ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ