មេឃ​កំពង់តែ​ភ្លៀង​បុរស​ម្នាក់​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវស្លាប់​និង​ឆេះ​រថយន្ត​យ៉ាង​សន្ធោរសន្ធៅ​

943
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​បុក​ក្បាល​និង​កញ្ចក់​រថយន្ត ដោយសារ​មិន​ដាក់​ខ្សែក្រវ៉ាត់​បណ្តាល​ឲ្យ​បាក់ក ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​នៅ​និង​កន្លែង បន្ទាប់ពី​បាន​បើករថយន្ត​ព្រូស​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​រថយន្ត​ឆាបឆេះ​យ៉ាងខ្លាំង​ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ពីរ​គ្រឿង ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់ពេលវេលា​។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច មុខ​ផ្សារ​ទួលគោក តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ​អេ​ន សៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​៥ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ព្រូស​មួយគ្រឿង​ ព​ណ៌ទឹកប្រាក់​គ្មាន​ស្លាក​លេខ ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ចំណុចកើតហេតុ​ខាងលើ​បាន រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក ទ្រូងផ្លូវ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ជនរងគ្រោះ​បុក​ក្បាល​បាក់ ក​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ។ ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើ​តែ​ទាំងស្រុង ​និង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ចេញមក​អន្តរាគមន៍​ចំនួន​ពីរ​គ្រឿង​បាញ់​ពន្លត់​ទាន់ពេលវេលា​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ប​ចុះមក​ធ្វើ ឯកសារ​ រួច​បានដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ​រង់ចាំ​សាច់​ញា​ត្តិ​មក​ទទួល​យកទៅ​ធ្ងើ​បុណ្យ​តាម​ប្រពៃណី​។ ​ចំណែក​ថ​យន្ត​បង្ក​សមត្ថកិច្ច​ជំនាញ​ ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះ​គ្នា​ទៅ​ពេល​ក្រោយ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម