កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​អង្គា​រ៍ ទី​០២ ខែតុលា ឆ្នាំ​២០១៨

1535
ចែករម្លែក

•​ ​ក្របខណ្ឌ Champions League រដូវ​កាល ២០១៨/ ២០១៩
(23:55) Hoffenheim vs Manchester City
(23:55) Juventus vs Young Boys
(02:00) AEK Athens vs Benfica
(02:00) Bayern Munchen vs Ajax
(02:00) CSKA Moscow (N) vs Real Madrid
(02:00) Lyon vs Shaktar Donetsk
(02:00) Manchester United vs Valencia
(02:00) Roma vs Viktoria Plzen

​វិភាគ​គូ​ល្អ​
Hoffenheim vs Manchester City


​ ​
​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​យកឈ្នះ​ក្រុម Brighton ក្នុង​ទឹកដី​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ស្របពេល ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម Liverpool បាន​ត្រឹម​ស្មើ​១-១ នោះ មានន័យថា ពួកគេ​ឡើងមក​ឈរ នៅលើ​កំពូល​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដោយសារ​មាន​ចំនួន​គ្រាប់​បាល់​លើស​។​
​ ​
​នៅពេលនេះ ពួកគេ​បាន​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជាថ្មី ហើយ​មាន​កិច្ចការ ដែល​ត្រូវធ្វើ​បន្ត បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម Lyon ២-១ ក្នុង​ទឹកដី​។ ពីរ​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល​គឺ ត្រូវ​ប្រកួត​ជាមួយ​ក្រុម Hoffenheim ហើយ​បន្ទាប់មក​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Lyon នៅ​ជើង​ទី​២ ហើយ​ក្រុម​ស៊ី​ធី​ពិតជា​ត្រូវការ​ពិន្ទុ​ខ្លះ ដើម្បី​គេចចេញ​ពី​បញ្ហា​ប្រឈម​ខ្ទាត​ចេញ ពី​វគ្គ​នេះ​។​

​ពួកគេ​មិនសូវ​មានឱកាស​គ្របដណ្តប់​នៅលើ​គូប្រជែង​របស់ខ្លួន​នោះទេ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​៦​ប្រកួត​ចុងក្រោយ ពួកគេ​អាច​ទទួលបាន​ជ័យជម្នះ​៣​លើក​និង​ចាញ់​៣​លើក​។​
​ ​
​ក្រុម Hoffenheim អាច​ប្រកួត​ស្មើ​ជាមួយ​ក្រុម Shakhtar Donbetsk ២-២ ក្នុងការ​ប្រកួត បើកឆាក ប៉ុន្តែ​វា​អាចជា​ពេលវេលា​ល្អ​សម្រាប់​ពួកគេ​ក្នុង​ការប្រកួត​នេះ​។
​ ​
​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១០​នៅលើ​ក្របខណ្ឌ Bundesliga បន្ទាប់ពី​ចាញ់​បី​ប្រកួត​បើក ឆាក​ក្នុង​លី​ក​។ ពីរ​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ពួកគេ​ទើបនឹង​យកឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ​។ ក្រុម Hoffenheim របូត​១០​គ្រាប់ ហើយ​ពួកគេ​ប្រកួត​បី​លើក​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កដោយ របូត​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ​។​
​ ​
​កាលពី​រដូវ​កាល​មុន ពួកគេ​ត្រូវបាន​ទម្លាក់​ចេញពី​ក្របខណ្ឌ​នេះ​នៅ​វគ្គ​ផ្លេ​អ​ហ្វ ដោយ​ក្រុម Liverpool និង​របូត​៤៨​គ្រាប់​កាលពី​រដូវ​កាល​មុន ដែលមាន​ស្ថិតិ​ប្រហាក់ប្រហែល​នឹង​ក្រុម Wolfsburg ដែល​បញ្ចប់​នៅ​ក្រុម​បាត​តារាង​ទាំងបី​។ មានតែ​ក្រុម Bayern Munich ប៉ុណ្ណោះ​ដែលមាន​ស្ថិតិ​ក្នុង​ទឹកដី​ល្អ​ជាង​ក្រុម Hoffenheim កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ចំនួន គ្រាប់​បាល់​ដែល​របូត​គឺជា​ការព្រួយបារម្ភ ដូច្នេះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ហាក់ដូចជា​មានសង្ឃឹម ច្រើន​ក្នុង​យុទ្ធនាការ​ឆេ​ម​ពាន​លី​ក ជាពិសេស​នៅពេល​ជួប​ជាមួយ​ក្រុម Hoffenfeim ដែលមាន​ស្ថិតិ​ឈ្នះ​១​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅពេលនេះ​៕
​ទស្សន​: Hoffenheim 1-2 Manchester City

Juventus vs Young Boys


​ ​
​ក្រុម Juventus ទទួល​ជ័យជម្នះ​ទាំង​៧​ប្រកួត​ក្នុង​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​នេះ ហើយ​ជ័យជម្នះ​របស់​ពួកគេ​លើ​ក្រុម​លេខ​រៀង​ទី​២ Napoli ធ្វើ​ឲ្យ​ពួកគេ​នាំមុខ​ដាច់​៦​ពិន្ទុ នៅលើ​តារាង​ក្របខណ្ឌ Serie A ។​
​ ​
​ពួកគេ​ក៏​គ្មាន​បញ្ហា​ផងដែរ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដោយ​ពួកគេ​យកឈ្នះ​ក្រុម Valencia ២-០ ក្នុង​ប្រកួត​បើកឆាក បើទោះបីជា​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ត្រូវបាន​បណ្តេញចេញ​ក៏ដោយ​។ ខ្សែប្រយុទ្ធ​ចាស់វស្សា មែន​ហ្ស៊ូ​ឃី​ក (Mandzukic) ស្ថិតក្នុង​ទម្រង់​លេង​ល្អ​និង​រកបាន​២​គ្រាប់ អំឡុងពេល​ប្រកួត​ឈ្នះ​កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​ក្រុម Juventus មាន​ស្ថិតិ​ក្នុង​ទឹកដី​ល្អ​ក្នុង​ការប្រកួត​នេះ ហើយ​ក្រុម Young Boys មិនមែនជា​ដៃគូ​របស់​ពួកគេ​ទេ​។​
​ ​
​ក្រុម Young Boys ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ៣-០ ក្នុង​ប្រកួត​បើកឆាក​ក្នុង​ទឹកដី នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​មើលទៅ​មានតែ​ជំនួប​ជាមួយ​ក្រុម Valencia ប៉ុណ្ណោះ​ដែល ពួកគេ​អាច​នឹង​ប្រជែង​បាន ដើម្បី​រក្សា​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល​សម្រាប់​ឱកាស​បន្ត​លេង​ក្នុង​៣២ ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ Europa League ។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​របស់​ពួកគេ​ល្អ​គ្រាន់បើ ដោយ​លេង​៩​ប្រកួត​ពួកគេ​អាច​យកឈ្នះ​ទាំង​៩​ប្រកួត ហើយ​ពួកគេ​កំពុង​ឈរ​នៅលើ​កំពូល​តារាង​នៅ​ក្របខណ្ឌ​ក្នុង​ទឹកដី​។​
​ ​
​ទម្រង់​លេង​នៅ​ក្របខណ្ឌ​កំពូល​ឆេ​ម​ពាន​លី​ក​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ដោយ​ពួកគេ​អាច​រកបាន ជ័យជម្នះ​តែ​២​លើក​ក្នុងចំណោម​៩​លើកចុងក្រោយ​។ ក្នុង​ដំណើរ​ប្រកួត​ក្រៅ​ទឹកដី​ពួកគេ​ចាញ់​៦ ប្រកួត​ជាប់​គ្នា​និង​របូត​២១​គ្រាប់​មុនពេល​ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម Dinamo Zagrep ២-១ នៅ​វគ្គ​ផ្លេ​អ​ហ្វ​នៅ​ឆ្នាំនេះ ហើយ​ពួកគេ​ត្រូវ​តាម​ពីក្រោយ ដើម្បី​ឈ្នះ​ការប្រកួត​នេះ​។​
​ ​
​សម្រាប់​ការប្រកួត​នេះ ក្រុម Juventus មានសង្ឃឹម​ឈ្នះ​ច្រើន​ដោយសារ​នេះ​គឺជា​ការប្រកួត​ក្នុង ទឹកដី​៕
​ទស្សន​: Juventus 3-0 Yong Boys

Manchester Utd vs Vallencia


​ ​
​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​យកឈ្នះ​ក្រុម Young Boys ក្នុង​ប្រកួត​បើកឆាក​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នៅក្រៅ​ទឹកដី ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ពួកគេ​ចាញ់​រហូត ហើយ​ជាថ្មី​ម្តងទៀត លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កំពុងស្ថិត​នៅក្រោម​សម្ពាធ ស្របពេល​ក្រុម​យូ​ណាយ​ធី​ត​ត្រូវ​រុះ​រើស​សមាសភាព​ក្រុម​ជាថ្មី បន្ទាប់ពី​ចាញ់​ក្រុម West Ham ៣-១ សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្រុម Valencia ចាញ់​ក្រុម Juventus ក្នុង​ប្រកួត​បើកឆាក​របស់ខ្លួន​ក្នុង​ទឹកដី​ប៉ុន្តែ​ពួកគេ​មានការ វិ​វ​ឌ្ឍ​ច្រើន​គួរសម ចាប់តាំងពី​ពេលនោះ​មកហើយ​ឈានចូល​រួមការ​ប្រកួត​នេះ​ជាមួយ ស្ថិតិ​ស្មើ​២​និង​ឈ្នះ​១​។​

​ការកើនឡើង​ជា​បន្តបន្ទាប់​របស់​ពួកគេ​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ​លើកដំបូង​នៅ​រដូវ​កាល​នេះ នៅពេល​ពួកគេ​យកឈ្នះ​ក្រុម Real Sociedad ១-០ ហើយ​ពួកគេ​នឹងមាន​ទំនុកចិត្ត​ជាង​មុន បន្ទាប់ពី​រកបាន​ជ័យជម្នះ​នៅក្រៅ​ទឹកដី​ហើយ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ជាថ្មីទៀត​នៅពេល​ជាន់​លើទឹក​ដី Old Trafford ។​
​ ​
​ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​បី​លើក​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ក្រុម​អេ​ស្ប៉ា​ញ​មួយ​នេះ កែលម្អ​ប្រព័ន្ធ​ការពារ​បាន​ច្រើន ហើយ​ពួកគេ​នឹងធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅពេល​ជាន់​ទឹកដី Old Trafford ខណៈពេល​ក្រុម​យូ​ណាយ​ធី​ត​របូត​៦​គ្រាប់​ក្នុង​បី​ប្រកួត​ចុងក្រោយ​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​របូត​៧​គ្រាប់​ក្នុង​បួន​ប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​រហូតមកទល់ ពេលនេះ ហើយ​វា​ពិតជា​ពិបាក​នឹង​ធានាថា តើ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ឬ​យ៉ាងណា​។ ជំនួប​ចុងក្រោយ​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​នេះ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក្នុង​ទឹកដី​ក្រុម​យូ​ណាយ ធី​ត​ចាញ់ ហើយ​បន្ត​ខ្ទាត​ចេញពី​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ​។​
​ ​
​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពិតជា​ចង់​គេច​ចេញពី​បរាជ័យ​ជាថ្មី​ហើយ​សម្រាប់​ក្រុម​មួយ ដែល​ទើប​ចាញ់​១​ប្រកួត​ក្នុងចំណោម​១៣​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក វា​គឺជា​បេសកកម្ម​ដែល​អាចទៅរួច​។ ទោះបីជា​យ៉ាងណា ក្រុម​យូ​ណាយ​ធី​ត​ឈ្នះ​២ ចាញ់​២​និង​ស្មើ​១​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម Valencia ដែលមាន​ស្ថិតិ​ឈ្នះ​១ និង​ចាញ់​៣​ក្នុង​៥​ប្រកួត ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​តែ​១​លើក​គត់​៕
​ទស្សន​: Manchester Utd 2-0 Vallencia

CSKA Moscow vs Real Madrid


​ ​
​បរាជ័យ​ដោយសារ​ក្រុម Sevilla 3-0 នៅតែ​ជា​រឿង​អាម៉ាស់​សម្រាប់​ក្រុម Real Madrid ហើយ​ស្របពេល​ពួកគេ​អាច​ស្មើ​ជាមួយ Atletico Madrid បានបង្ហាញ​ពី​ភាពប្រសើរឡើង ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​អ្វីដែល​អ្នកគាំទ្រ​ចង់បាន​ពី​ក្រុម​យក្ស Real Madrid នេះ​នៅឡើយ​ទេ​។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​នឹង​សប្បាយចិត្ត​ក្នុងការ​ចូលរួម​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដោយ​ពួកគេ​ចាប់ផ្តើម​មាន​ភាពស៊ាំ​នឹង​ការប្រកួត​នៅ​ក្របខណ្ឌ​នេះ​នាពេល​ថ្មីៗ​នេះ​។ ទោះបីជា​យ៉ាងណា ពួកគេ​ត្រូវ​ប្រឈម​នឹង​ក្រុម CSKA Moscow ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៨​ប្រកួត​ចុងក្រោយ​នេះ​។​
​ ​
​ក្រុម CSKA Moscow ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​យកឈ្នះ​ពីរ ចាញ់​ពីរ​និង​ស្មើ​១ ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ស្របពេល​ពួកគេ​រក បាន​ជ័យជម្នះ​៣​ប្រកួត​ក្នុង​១០​នៅ​ឆេ​ម​ពាន​លី​ក​ក្នុង​ទឹកដី​។ ក្រុម Real Madrid​មិនទាន់​ស្គាល់ ពាក្យ​ថា ចាញ់​ទេ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​ទើបនឹង​ចាញ់​១ ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​។ ពួកគេ​ឈ្នះ​៨​ប្រកួត​ក្នុង​យុទ្ធនាការ​ទាំងនេះ​។​

​ពួកគេ​ពួកគេ​ទើបនឹង​ចាញ់​១​និង​ឈ្នះ​៦​ប្រកួត​ក្នុងចំណោម​ជំនួប​៧​លើកចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម Real រកបាន​គ្រាប់​បាល់​ក្នុងចំណោម​១៣​ប្រកួត​ក្រៅ​ទឹកដី​នៅ​ឆេ​ម​ពាន​លី​ក ស្របពេល​ពួកគេ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៦​ប្រកួត​ចំណោម​៧​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​
​ទស្សន​: CSKA Moscow 1-3 Real Madrid

ទីតាំងផ្សាយពាណិជ្ជកម្ម