ចិន​បង្កើត​ផ្កាយរណប​ឡា​ហ្សែ​ដើម្បី​ចាប់​រូបភាព​នាវាមុជទឹក​នៅ​ជំរៅ​៥០០​ម៉ែត្រ​

1844
ចែករម្លែក
  • 69
    Shares

ចិនកំពុងបង្កើនការងារលើការអភិវឌ្ឍការស៊ើបការណ៍ក្រោមផ្ទៃទឹក ដោយបង្កើតផ្កាយរណបឡាហ្សែរមួយដែលថ្ងៃណាមួយអាចចាប់រូបភាពនាវាមុជទឹកនៅជំរៅដល់ទៅ៥០០ម៉ែត្រក្រោមផ្ទៃទឹក។

បើយោងតាមសារព័ត៌មានSouth China Morning Post ជំរៅជ្រៅបំផុតដែលឧបករណ៍ឡាហ្សែរមួយអាចទម្លុះចូលក្នុងសមុទ្រនិងចាប់យកទិន្នន័យអាចជឿទុកចិត្តបានគឺនៅជំរៅ២០០ម៉ែត្រ ជាជំរៅដែលអាចធ្វើបានដោយឧបករណ៍មួយរបស់ទីភ្នាក់ងារមួយរបស់ក្រសួងការពារជាតិអាមេរិក។

សារព័ត៌មានខាងលើបាននិយាយថា កិច្ចខិតខំថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានចាប់ផ្តើមកាលពីខែឧសភាធ្វើឡើងដោយមន្ទីរពិសោធន៍ជាតិសំរាប់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសមុទ្រនៅក្នុងខេត្តសាន់ដុងនិងថាវិទ្យាស្ថាននិងសកលវិទ្យាល័យ២០នៅក្នុងប្រទេសចិនកំពុងរចនារូបរាងផ្កាយរណបនេះ។

បើទទួលបានជោគជ័យ កម្មរស្មីឡាហ្សែររបស់ផ្កាយរណបអាចបាញ់សំដៅនាវាមុជទឹកនិងបាញ់សញ្ញាមកកាន់ផ្កាយរណបវិញដើម្បីវិភាគចំណុចទីតាំងរបស់នាវា។កម្មរស្មីនេះក៏អាចស្គែនតំបន់ទំហំដល់ទៅ១០០គីឡូម៉ែត្រ ឬផ្តោតលើតំបន់ទំហំតែមួយគីឡូម៉ែត្រ។

ខណៈចិនត្រៀមធ្វើការស៊ើបការណ៍ក្នុងទឹកកាន់តែជ្រៅឡើង ប្រទេសនេះក៏កំពុងសម្លឹងទៅពង្រីកគោលដៅរបស់ខ្លួននៅក្នុងទីអវកាស។ក្នុងកម្មវិធីឋានព្រះចន្ទរបស់ចិន ដែលរួមមានបេសកកម្មទៅកាន់ព្រះចន្ទចំនួន៤ បេសកកកម្មទី១នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម