“​ស្លាប​ចិន​”​ត​ភ្ជាប់​ពិភពលោក​ទាំងមូល​

947
ចែករម្លែក

​តាំងពី​ក្រុមហ៊ុន​អាកាសចរណ៍ JC កម្ពុជា ត្រូវ​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៧ រៀងមក “​ជើង ហោះហើរ​ទៅកាន់​ប្រទេស​ចិន​”​បាន​ដើរ តួនាទី​សំខាន់​យ៉ាង​ក្រៃលែង​ក្នុង ចំណោម​ខ្សែ​ផ្លូវ​អាកាសចរណ៍​អន្តរជាតិ ផ្សេងៗ​របស់​ក្រុមហ៊ុន​នេះ ។ សព្វថ្ងៃ ក្រុមហ៊ុន អាកាសចរណ៍ JC អាច​ដឹក​អ្នក ដំណើរ​អន្តរជាតិ​ជិត​មួយ​លាន​នាក់​ក្នុង មួយឆ្នាំ ក្នុងនោះ​មាន អ្នកដំណើរ​ជាង ៥០​ភាគរយ​មកពី​ប្រទេស​ចិន ។​
​ ​
​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍ ខ្សែ​ផ្លូវ​អាកាសចរណ៍​ពិភពលោក​លើក ទី​២៤ ដែល​រៀបចំ​នៅ ក្រុង​ក្វាង​ចូ​វ ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​១៦​ដល់ទី​១៨​ខែកញ្ញា ឆ្នាំ​២០១៨ ទេសាភិបាលរង​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន JC បាន​បញ្ជាក់ថា ក្រុមហ៊ុន បាន​បង្កើត​ជើងហោះហើរ​ត្រង់​ទៅ​ទីក្រុង ចំនួន ១០ នៃ​ប្រទេស​ចិន ។ ឆ្នាំនេះ ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​ជើងហោះហើរ ត្រង់​ថ្មី​ទៅ​ទីក្រុង​ចំនួន​៥ ទៀត​របស់​ប្រទេស ចិន ។ លោក​បាន​បន្តទៀតថា ក្រុមហ៊ុន យើងខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ ចំពោះ អនាគត​នៃ​ទីផ្សារ​អាកាសចរណ៍​ស៊ីវិល ចិន​-​កម្ពុជា ហើយ​សង្ឃឹមថា នឹង​អាច ធ្វើឱ្យ​ទេសចរណ៍​ចិន​កាន់តែច្រើន​ជិះ យន្តហោះ​របស់​ក្រុមហ៊ុន​យើង​ទៅកាន់ ប្រទេស​កម្ពុជា ក៏ដូចជា​ទៅកាន់​តំបន់ ផ្សេងៗ​លើ​ពិភពលោក​ផងដែរ ។​
​ ​
​នេះ​ជា​លើក​ទី ៣ ដែល​ប្រទេស ចិន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ស្តីពី​ការ អភិវឌ្ឍ​ខ្សែ​ផ្លូវអាកាស ចរណ៍​ពិភពលោក ។ នៅ​ឆ្នាំ ២០០៩ និង ឆ្នាំ ២០១៦ ប្រទេស​ចិន​ធ្លាប់​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ ក្រុង​ប៉េកាំង និង​ក្រុង​ឈឹង​ទូ ។ កិច្ចប្រជុំ នេះ ជា​កិច្ចប្រជុំ​អន្តរជាតិ​ល្បីឈ្មោះ ដោយបាន​ត្រូវគេ ប្រៀប​ជា​“​ការប្រកួត កីឡា​អូឡាំពិក​” និង “​ពិព័រណ៍​ពិភពលោក​” ក្នុង​វិស័យ​អាកាសចរណ៍ អន្តរជាតិ ។ ជាពិសេស​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍ​ខ្សែ​ផ្លូវ​អាកាសចរណ៍​ពិភពលោក​ដែល​រៀបចំ នៅ​ក្រុង​ក្វាង​ចូ​វ​នេះ មាន​ទ្រង់ទ្រាយ​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ។ នេះ​បានបង្ហាញ​ឱ្យឃើញថា វិស័យ​អាកាសចរណ៍​ពិភពលោក​កំពុង មាន​ចំណាប់អារម្មណ៍​កាន់តែខ្លាំងៗ ចំពោះ​ប្រទេស​ចិន និង​មាន​ជំនឿ​ចិត្ត យ៉ាង​មុតមាំ​ចំពោះ​ប្រទេស​ចិន​ដែល កំពុងតែ​ខិតខំ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង គោលនយោបាយ​កែទម្រង់​និង​បើក ចំហ​។ ម្យ៉ាងទៀត ប្រទេស​ចិន​នៅតែ​ជា ទីផ្សារ​អាកាសចរណ៍​មួយ​ដែល​នឹង​អាច មាន​ល្បឿន​អភិវឌ្ឍន៍​លឿន​ជាងគេ នាពេល​អនាគត ។
​ ​
​លោក វ៉ាង ជឺ​ឈី​ង អនុប្រធាន អាជ្ញាធរ​ជាតិ​អាកាសចរណ៍​ស៊ីវិល​ចិន បាន​លើកឡើងថា ប្រទេស​ចិន​ជា​អ្នក​ចូល រួម​យ៉ាងសកម្ម អ្នក​សាក្សី និង​ជា​អ្នក ជំរុញ​ការអភិវឌ្ឍ​វិស័យ អាកាសចរណ៍ ស៊ីវិល​លើ​ពិភពលោក ។ នៅ​ឆ្នាំ ២០១៧ ប្រទេស​ចិន​បាន​បង្កើត​ខ្សែ​ផ្លូវ អាកាសចរណ៍​អន្តរជាតិ ៣៨២ ខ្សែ ។ ខ្សែ​ផ្លូវ​អាកាសចរណ៍​អន្តរជាតិ​របស់​ចិន​មាន​ចំនួន​សរុប ១.៦៣៤​ខ្សែ កើនឡើង ទ្វេដង​ធៀប​នឹង​ឆ្នាំ​២០១៥​។ អ្នកដំណើរ ដែល​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន អាកាសចរណ៍​ស៊ីវិល​ចិន​មាន​ចំនួន ៥៥០​លាន​នាក់ ស្មើនឹង​១៦,៣​ភាគរយ នៃ​ចំនួន​អ្នកដំណើរ ជិះ​យន្តហោះ​លើ ពិភពលោក​ទាំងមូល ។ យើង​អាច និយាយថា ប្រទេស​ចិន​បានរួម​វិភាគទាន ដ៏​ច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ អាកាសចរណ៍​ស៊ីវិល​លើ​ពិភពលោក ។ ក្នុង​រយៈពេល​៤០​ឆ្នាំ កន្លង​ទៅនោះ វិស័យ​អាកាសចរណ៍​ស៊ីវិល​ចិន​បាន ទទួលលទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យ​កត់ សម្គាល់​តាមរយៈ​ការអនុវត្ត​គោល នយោបាយ​កែទម្រង់ និង​បើកចំហ ។ នៅ​ឆ្នាំ​១៩៧៨ ប្រទេស​ចិន​មាន​ព្រលាន យន្តហោះ​តែ​៧៨ តែ​បច្ចុប្បន្ន​ចំនួន ព្រលានយន្តហោះ​របស់​ប្រទេស​ចិន បាន​កើន​ឡើងដល់​២៣២ ក្នុងនោះ មាន​ព្រលានយន្តហោះ​ចំនួន​៣២ ដែល ទទួល​អ្នកដំណើរ ជាង​១០ លាន​នាក់​ក្នុង មួយឆ្នាំ​។​ក្នុងអំឡុងពេល​ទាំង​៤០​ឆ្នាំ​នោះ​អ្នកដំណើរ​ឆ្លងកាត់​ព្រលាន យន្តហោះ ចិន​បាន​កើនឡើង​៤៩៩​ដង បរិមាណ ទំនិញ​កើនឡើង​២៥៧​ដង​យន្តហោះ ដែល​ហោះ​ឡើង​និង​ចុះចត កើនឡើង ២៩៩​ដង ចំណែក​ចំនួន​ខ្សែ​ផ្លូវ​អាកាសចរណ៍​កើនឡើង ២៧,៣ ដង ។​

​លោក​បាន​បន្តទៀតថា នាពេល ខាងមុខ​ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​ការ បើកទូលាយ​នូវ​ទីផ្សារ ធ្វើ​សមាហរណកម្ម និង​សេរីភាព​នូវ​ការដឹកជញ្ជូន​តាម ផ្លូវ​អាកាសចរណ៍ ដើម្បី​បង្កលក្ខណៈ​ដ៏ ងាយស្រួល​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាកាសចរណ៍ ៕ ​ដោយ វ៉ាង ផាន និង​ធាន ជីន​ឈួន (​ស៊ីន​ហួ​ចិន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម