ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍​​ ​ឆ្លើយតប​ទៅនឹង​ការ​តតាំង​មតិ​របស់​បរទេស

1276
ចែករម្លែក

ដោយ : វិបុល/ ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នាល្ងាចថ្ងៃទី០១ ខែតុលា បានចេញ​សេចក្ដីថ្លែងការណ៍មួយ ​ឆ្លើយតប​ទៅនឹង​ការ​តតាំង​មតិ​របស់​បរទេស ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ដើមកំណើត​ខ្មែរ​មួយចំនួន រស់នៅ​ឯនាយសមុទ្រ ។

តាមរយៈសេចក្ដីថ្លែងការណ៍ ដែលបានផ្ដល់ឲ្យរស្មីកម្ពុជា បានលើកឡើងថា ៖

​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញពី​ជម្រើស នៃ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការបោះឆ្នោត ​ដែល​មាន​​ច្រើនជាង​កៅសិប​ភាគរយ គាំទ្រនិង​ទទួលស្គាល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​សិទ្ធិនិង​ការទទួលខុសត្រូវ​លើ​ជោគវាសនា របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​កាតព្វកិច្ច​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​លើក​តំកើង និង​ការពារ​។​

​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អ​ព្យា​ក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​មួយ​គ្នា​នឹង​ពេលដែល​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា (SNC) និង​អាជ្ញាធរ​បណ្ដោះ​អាសន្ន នៃ​អង្គការសហប្រជាជាតិនៅ​កម្ពុជា (UNTAC) ត្រូវបាន​រំសាយ និង​ជំនួស​ជា​ផ្លូវការ​ដោយ រាជរដ្ឋា​ភិ​-បាល​​កម្ពុជា តាមរយៈ​ការបោះឆ្នោត​។​

​គ្មាន​ស្ថាប័នឬ​អង្គការ ដាច់ដោយឡែក​ណាមួយ មាន​សមត្ថកិច្ចនិង​សិទ្ធ ក្នុង​កិច្ច​គ្រប់គ្រង​ជោគវាសនា​កម្ពុជា ក្រៅពី​ស្ថាប័ន នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ របស់​កម្ពុជា​តែប៉ុណ្ណោះ​។​ ​ក្រៅពី​កិច្ចសហការ គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជាតិ និង​អង្គការ​បរទេស​ទាំងអស់ ក្នុង​ភាពជា​ដៃគូ កម្ពុជា​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ដើម្បី​រក្សា​នូវ​ភាពជា​ម្ចាស់​ជោគវាសនា​របស់ខ្លួន​។​

​អាស្រ័យ​ហេតុដូចនេះ ការ​តតាំង​មតិ ទាំងនោះ​គ្មានអ្វី​ក្រៅពី​ការបង្កើត​ព្រឹត្តិការណ៍​ព័ត៌មាន និង​ការឈ្លានពាន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​តែប៉ុណ្ណោះ ដែល​មិនអាចទទួលយកបាន​ ៕​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម