កូនភ្លោះ​ខ្លួន​ជាប់​គ្នា​នៅ​ប៊ូ​តង់​ត្រូវ​ការប្រាក់​ចំនួន ២៥ ម៉ឺន​ដុល្លារ​សម្រាប់​ការវះកាត់​ផ្តាច់ចេញ​ពីគ្នា​ដើម្បី​សង្គ្រោះ​ជីវិត​

1585
ចែករម្លែក

​កូនភ្លោះ​ជាប់​គ្នា​ដ៏​ស្រស់ស្អាត​នេះ​ត្រូវបាន​រំពឹងថា​នឹង​មកដល់​ទីក្រុង​មែ​ល​ប៊​ន​នៅ​ថ្ងៃ​អង្គារ​ទី​២​តុលា​នេះ កន្លែង​ដែល​បុគ្គលិក​នៅ​មន្ទីរពេទ្យ​កុមារ​ភូមិន្ទ (Royal Children’s Hospital) នឹង​ទទួលបន្ទុក​សង្គ្រោះ​ជីវិត​របស់​ពួកគេ​។​

​យោងតាម​សារព័ត៌មាន Herald Sun បានឱ្យដឹងថា នី​ម៉ា និង ដា​វ៉ា ផែល​ដែន នឹង​ទទួល​ការវះកាត់​នៅឯ​មន្ទីរពេទ្យ​កុមារ​ភូមិន្ទ បន្ទាប់ពី​មានការ​ខិតខំ​ប្រឹងប្រែង​រៃអង្គាសប្រាក់​ដ៏​ច្រើនសន្ធឹក តែ​មិនទាន់​គ្រប់​ចំនួន​កំណត់ ២៥ ម៉ឺន​ដុល្លារ​នៅឡើយ​ទេ​។​

​ការលំបាក​សម្រាប់​គ្រួសារ​របស់​ក្មេងស្រី​អាយុ ១៤ ខែ​មកពី​ប្រទេស​ប៊ូ​តង់​គឺថា ក្រុមគ្រូពេទ្យ​មិនទាន់​ដឹងថា​សរីរាង្គ​ណាខ្លះ​ដែល​ជាប់​គ្នា​។​

​លោកស្រី អេ​លីហ្សា​បេ​ត ឡុ​ច មកពី​មូលនិធិ​កុមារ​ទី​១ ដែល​នឹង​មើលថែ​កូនភ្លោះ​ក្រោយ​ការវះកាត់ បាន​និយាយថា​បុគ្គលិក​ពេទ្យ​ដ៏​ឆ្នើម​បំផុត​របស់​អូស្ត្រាលី​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការងារ​វះកាត់​នេះ បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​រវាង​មន្ទីរពេទ្យ​មួយចំនួន​។​

​លោកស្រី​បាន​ប្រាប់​កាសែត Sunrise ថា “​គ្រូពេទ្យ​វះកាត់​មកពី​មន្ទីរពេទ្យ​កុមារ​ម៉ូ​ណាស់​បាន​បញ្ជូន​កុមារី​ភ្លោះ​នេះ​មក​ពួកយើង​ហើយ​បន្ទាប់មក​ក្រុម​របស់គាត់​បាន​និយាយ​ជាមួយ​ក្រុមគ្រូពេទ្យ​របស់​មន្ទីរពេទ្យ​កុមារ​ភូមិន្ទ ដែល​បាន​កំណត់ថា​នេះ​ជា​កន្លែង​ល្អ​បំផុត ជាមួយ​ជំនាញ​និង​ទេពកោសល្យ​ដើម្បី​វះកាត់​បំបែក​ក្មេងស្រី​តូច​ចេញពី​គ្នា​”៕ ដោយ៖ កញ្ញាដាលីស

កូនស្រី​ភ្លោះ​ជាប់​គ្នា​នឹងត្រូវ​វះកាត់​បំបែកចេញ​ពីគ្នា​នៅ​មន្ទីរពេទ្យ​កុមារ​ភូមិន្ទ​នៅ​ទីក្រុង​មែ​ល​ប៊​ន

ទីតាំងផ្សាយពាណិជ្ជកម្ម