​សម្តេច​តេ​ជោហ៊ុនសែនអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​

1043
ចែករម្លែក

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០២ខែតុលាឆ្នាំ២០១៨សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជាបាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក នៃ ប៉េ​ណា អនុប្រធាន​ទី ១ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ ២៩ ខែ តុលា​ឆ្នាំ ២០១៨ វេលា​ម៉ោង​១៣:០០​ក្នុង​ជន្មាយុ ៧៤ ឆ្នាំ​ដោយ​រោគ​គា​ពាធ​ ។​

​តាងនាម​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សូម​សម្តែង​នូវ​សមានចិត្ត​និង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​លោក លោក មាឃ ឡាញ់ នៃ​ប៉េ​ណា ក៏ដូចជា​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នេះ​។

​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នោះដែរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​អញ្ជើញចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​មរណទុក្ខ​រប​ស់លោកនៃ ប៉េ​ណាដែលមាន​ខ្លឹមសារ​ជាអាទិ៍ថា «​តាងនាម​រាជរដ្ឋាភិបាល​និង​ខ្លួនខ្ញុំ​ផ្ទាល់  ​សូម​ចូលរួម​នូវ​មរណទុក្ខ​ប្រកបដោយ​ក្តី​សង្វេគ  ​សោកស្ដាយ​ស្រណោះអា ឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន​ព្រោះថា​ការបាត់បង់​លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​គឺជា​ការបាត់បង់​នូវ​ស្វាមី​ប្រកបដោយ​សង្គហធម៌​ដ៏​ល្អ​ពិសេស​និង​ជាការ​បាត់បង់​ឪពុក​ជីតាប្រកបដោយ​ព្រហ្ម​វិហារធម៌​មិនចេះ​រីងស្ងួ ត​ព្រមទាំង​ការបាត់បង់​នូវ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​មនសិកា​ក្នុង​ការបម្រើ​បុព្វហេតុ​ជាតិ​សាសនា​ព្រះមហាក្សត្រ​គ្រប់​កាលៈទេសៈ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​លោក នៃ ប៉េ​ណា សូម​ឆាប់​បាន​យកកំណើត​កើត​ក្នុង​សុគតិ ភព​គ្រប់ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ »​៕

ទីតាំងផ្សាយពាណិជ្ជកម្ម