រញ្ជួយ​ដី​២​កើតឡើង​នៅឯនា​យកោះ​Sumba របស់​ឥណ្ឌូនេស៊ី​

3062
ចែករម្លែក

ក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រអាមេរិកបាននិយាយថាការរញ្ជួយដី២ បានវាយប្រហារជាបន្តបន្ទាប់នៅឯនាយឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Sumbaរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកថ្ងៃអង្គារទី២ខែតុលានេះ។

រញ្ជួយដីកម្លាំង៥,៩ រិច្ឆទ័របានកើតឡើងកាលពីព្រឹកថ្ងៃអង្គារនេះ នៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីកោះ Sumba ​ដែលមានប្រជាជនរស់នៅប្រហែល៧៥០.០០០នាក់ ហើយបន្ទាប់មក ប្រហែល១៥នាទីក្រោយមកនោះ មានរញ្ជួយដីខ្លាំងមួយទៀតដែលមានកម្លាំងរញ្ជួយ៦,០រិច្ឆទ័រ បានកើតឡើងនៅតំបន់នោះផងដែរ ។

កោះSumba នៅចម្ងាយប្រហែល១.៦០០គីឡូម៉ែត្រខាងត្បូង​កោះSulawesi ដែលត្រូវបានវាយប្រហារដោយរញ្ជួយដីនិងរលកស៊ូណាមី កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សជាង៨០០នាក់។

មិនមានការប្រកាសភ្លាមៗឱ្យប្រុងប្រយ័ត្នអំពីរលកស៊ូណាមី ហើយក៏មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួស ឬការខូចខាតនោះទេ៕ដោយ៖សុខា/sn

រញ្ជួយដីកម្លាំង៥,៩ រិច្ឆទ័របានកើតឡើងកាលពីព្រឹកថ្ងៃអង្គារនេះ នៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីកោះ Sumba ​ដែលមានប្រជាជនរស់នៅប្រហែល៧៥០.០០០នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម