ក្រុម​ឆក់​ជនបរទេស​ត្រូវបានចាប់​ដាក់​ខ្នោះ​ទាំង​ហ្វូង​ផ្អើល​ពេញក្រុង

853
ចែករម្លែក

ដោយ : វណ្ណៈ/​ព្រះសីហនុ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​អោយដឹងថា ជនសង្ស័យ​ចំនួន​៨​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ” ឆក់ ” ត្រូវបាន​នគរបាល​ឃាត់ខ្លួន​នាំយកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

ករណីនេះ របាយការណ៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០ និង ៣០​នាទី នៅ​ចំណុច​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស ស្ថិតនៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​កាបូប​ជនជាតិ​ចិន ) មួយ​ករណី បង្កឡើង​ដោយ​ជនសង្ស័យ ០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង បានធ្វើ​សកម្មភាព ឆក់​កាបូប​របស់​ជនជាតិ​ចិន ដែល​កំពុង​ដើរ​តាមផ្លូវ នៅ​ចំណុច​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស រួច​ជិះ​រត់​គេចខ្លួនបាត់ ។ បន្ទាប់ពី​បានទទួល​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បើក​ការស្រាវជ្រាវ រហូត​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្ខពួក​ចំនួន ០៨​នាក់ នៅវេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​។​

ជនរងគ្រោះ​ឈ្មោះ WANG TAO ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន មុខ របរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេ​ខៈ EE០៥០២៥៩០ ស្នាក់នៅ ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​ ​សម្ភារៈ​បាត់បង់​ រួមមាន កាបូប១ពណ៌​កាហ្វេ ម៉ាកអិ​ល​វី​, ​លិខិតឆ្លងដែន១​ច្បាប់​, ​អត្តសញ្ញាណប័ណ្ណ​ចិន ០១​សន្លឹក​,
​កាត​ធនាគារ ០៤​សន្លឹក​, ​កាបូប​លុយ​តូច​ម៉ាក អិ​ល​វី ពណ៌​ខ្មៅ ចំនួន១, ​កាក់​កាស៊ីណូ​ចំនួន ១០០,០០០​យាន់ ( ដប់​ម៉ឺន​យាន់ ) ។​

​ជនសង្ស័យ៨​នាក់​​ រួមមាន ១-​ឈ្មោះ ឯក មាន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចំការកៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( អ្នកបើក​ម៉ូតូ ), ២-​ឈ្មោះ ស៊ុត គឹម​ស្រេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ឆក់ ), ៣-​ឈ្មោះ យាន ច័ន្ទ​រក្សា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( បក្ខពួក​សមគំនិត ) , ៤-​ឈ្មោះ ចែម ភារ​ម្យ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរប​កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( បក្ខពួក​សមគំនិត ), ៥-​ឈ្មោះ ដាវ វិចិត្រ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( បក្ខពួក​សមគំនិត ) , ៦-​ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៦ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ( បក្ខពួក​សមគំនិត ), ៧-​ឈ្មោះ ស៊ូ ង៉ែត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ សន្តិសុខ​យាម​កន្ទុយ​នាគ មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( បក្ខពួក​សមគំនិត ) , ៨-​ឈ្មោះ លី សេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ( បក្ខពួក​សមគំនិត ) ។​

​វត្ថុតាង​ចាប់យក​បាន​ ​កាក់​កាស៊ីណូ ០៤ ( ផល​នៃ​អំពើ​ទុច្ចរិត ), ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ ( ផល​នៃ​អំពើ​ទុច្ចរិត ), ​កាត​ធនាគារ ០១ ( ផល​នៃ​អំពើ​ទុច្ចរិត ), ​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក IPHONE5 ពណ៌​ខ្មៅ​, ​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក អិន​ចុច​ពិល ពណ៌​ផ្ទៃមេឃ​, ​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា WINNER ពណ៌​ស​-​ខៀវ គ្មាន​ស្លាក​លេខ មាន​លេខ​តួលេខ​ម៉ាស៊ីនៈ ១០៧៧៩២៦ ( មធ្យោបាយ​ធ្វើ​សកម្មភាព ) ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម