តម្លៃ​មាស​នៅតែ​បន្ត​ធ្លាក់ចុះ លុយ​ខ្មែរ​ហើម​បន្តិច​

14388
ចែករម្លែក
  • 11
    Shares

ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ បើ​ពិនិត្យមើល​តម្លៃ​មាស​លើ​ទីផ្សារ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ ជិត​មួយឆ្នាំ​មកហើយ​។​

​លោក ​សូរ វរ​:​ ភ្នាក់ងារ​ជួញដូរ​ហាងឆេង​រូបិយ​ប​ណ្ណ័​អន្តរជាតិ​(GFGI)​ បាន​និយាយ​ឲ្យដឹង​នៅថ្ងៃនេះ​ថា ​មាស​មួយ​ជី​ថ្លៃ​តែ១៣០​ទៅ​១៤០ដុល្លារ ​ប៉ុណ្ណោះ​គឺ​អត់​ឡើងថ្លៃ​រួច​ស្ទើរ​ពេញ​មួយឆ្នាំ២០១៨​នេះ​។​

លោក​វរ​:​អះអាងថា ​នេះ​ដោយសារ​ប្រាក់​ដុល្លា​មានតម្លៃ​ខ្ពស់​។​ លុយ​ដុល្លា​មានតម្លៃ​ខ្ពស់់​ដោយសារ​អាមេរិក​បាន​តម្លើង​អត្រា​ការប្រាក់​រហូតដល់​ទៅ៣​ដង​គឺ២.២៥%​ ក្នុង​ឆ្នាំ២០១៨​នេះ​។​ ហើយ​ប្រាក់​ដុល្លា​នេះ​នៅតែមាន​ឥត​ទ្ធិ​ពល​គ្របដណ្តប់​ទីផ្សារ​លើ​ពិភពលោក បើទោះបី​មានការ​គំរាមកំហែង​ពី​មហាអំណាច​ណាក៏ដោយ​។​

​ដោយឡែក​បើ​យើង​ពិនិត្យ​ដុល្លា​និង​ប្រាក់រៀល​វិញ ស្ថានភាព​បច្ចុប្បន្ន​វិញ​បង្ហាញឲ្យឃើញថា ​លុយ​ខ្មែរ​ហើម​បន្តិច​(​ចុះថោក​) ​គឺ​ចំពេល​ភ្ជុំបិណ្ឌ​ប្រមាណ១​ដុល្លា​ស្មើនឹង៤២០០​ទៅ​៤៣០០រៀល ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម