​ក្រុមហ៊ុន​អាមេរិក​ប្រមាណ​៦ ទៅ​១០ បានមក​កាន់​កម្ពុជា​ដើម្បី​ស្វែងរក​កិច្ចសហការ​និង​វិនិយោគ​លើ​វិស័យ​កសិកម្ម​

910
ចែករម្លែក

ភ្នំពេញ​៖ ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ចំនួន​ប្រមាណ​ពី ៦ ទៅ ១០ ក្រុមហ៊ុន​កំពុង​មកកាន់​ប្រទេស​កម្ពុជា​ដើម្បីស្វែង រកកិច្ច​សហប្រតិបត្តិកា​រលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា  ​។ នេះ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Michael Walter Michalak អនុប្រធាន​ជាន់ខ្ពស់​និង​នាយក គ្រប់គ្រង​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាននៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ២ ខែតុលា នៅ​វិមាន​សន្តិភាព ។
​ ​
​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី ជំនួប​នោះ​ថា​លោក ម៉ៃ​ខ​ល វល​ធើ មី​ឆឺ​ឡាក់ (Michael Walter Michalak)​អនុប្រធាន​ជាន់ខ្ពស់​និង នាយក​គ្រប់គ្រង​តំបន់​នៃ​ក្រុម ប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ា​បាន​ជម្រាបជូន​សម្តេច​តេ​ជោ   ​ហ៊ុន សែន ​ថា​៖ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក អាស៊ាន មាន​ទិសដៅ​ធ្វើយ៉ាងណា លើកស្ទួយ​ទំនាក់ទំនង​រយះពេល​វែង​ខាង​វិស័យសេដ្ឋកិច្ច​ជាមួយ​កម្ពុជា ។ លោក​បន្តថា​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី ពិភាក្សារ​កនៅ​ចំណុ ចរួម​ដើម្បី​ជា​ផលប្រយោជន៍​រួមទាំង​វិនិយោគ​សហរដ្ឋអាមេរិកនិង អ្នកវិនិយោគ​អាស៊ាន​ក៏​ដូច​អ្នកវិនិយោគ​កម្ពុជា ផងដែរ​។

​លោក ម៉ៃ​ខ​ល វល​ធើ មី​ឆឺ​ឡាក់ បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក អាស៊ាន ផ្តោតទៅលើ​វិស័យសេដ្ឋកិច្ច បញ្ហា ថាមពល បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ការអភិវឌ្ឍន៍​ធនធានមនុស្ស​,​វប្បធម៌ និង បញ្ហា​កសិ កម្ម​ជាដើម​។ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្មលោក ម៉ៃ​ខ​ល វល​ធើ មី​ឆឺ​ឡាក់ បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​នៅពេល នេះ​មាន​ក្រុមហ៊ុន​កសិកម្ម​របស់​ស​ហ​រដ្ឋ​អាមេរិក​ប្រមាណ​ជា ៦ទៅ១០ ក្រុមហ៊ុន​កំពុងតែ​មកកាន់​កម្ពុជា​ដើម្បី​ពិភា ក្សា​រក​លទ្ធភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ និង ការវិនិយោគ​លើ​វិស័យ​កសិកម្ម ។​

​ជា​កិច្ច​ឆ្លើយតប​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ស្វាគមន៍​និង​ជម្រាបជូន​ប្រតិភូ​ទាំងមូល​ថា​ញ្ហា​កសិកម្ម​គឺជា​បញ្ហា​គន្លឹះ​ដែល​មិនអាច​មើល រំលង​បាន ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ថា​គឺ​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ និង មាន​ភ្លៀង​ខុសរដូវ​និង​បង្កើតជា​បញ្ហា​មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ​គឺ​នៅ​ទូទាំង​ពិភពលោក​តែម្តង ។ សម្តេច​បន្តថា​ពូជស្រូវ​ពូជ​ដំណាំ​ដែល ធ្លាប់តែ​ត្រូវ​នឹង​កំដៅ​ដែល​ធ្លាប់មាន​កន្លង មក​នៅពេល​នេះ​គឺ​ត្រូវ​ចាំបាច់​ពិនិត្យឡើងវិញ​ដោយសារ​កា​រក​កើនឡើង​នៃ​កំដៅ ។ ក្នុងន័យនេះ សម្តេច​តេ​ជោ​បាន​លើកឡើងថា​សហរដ្ឋ​អាមេរិក​ពិតជា​មាន​បច្ចេក​ទេស​ហើយ​សូម​ឲ្យ​អ្នកវិនិយោគ​ពិនិត្យ​ពិចារណា​យក​បច្ចេក ទេស​ទាំ ង​នេះ​មកប្រើប្រាស់​នៅ​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ផងដែរ​។​

​ពី​នោះ​ទៅទៀត​សម្តេច​តេ​ជោ​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យមើល​ទៅលើ​ការវិនិយោគ​ទៅលើ​ការកែឆ្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ឲ្យ​ទៅ ជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​ឬក៏​ផលិតផល​សម្រេច​ដែល​អាច​បម្រើ​ទៅដល់​ទីផ្សារ​ទាំង​ក្នុងស្រុក​ផង​និង​ក្រៅ​ស្រុក​ផង​។​ជាមួយ នោះ​សម្តេច​តេ​ជោ​បាន​ផ្តោត​សេចក្តី​សង្ឃឹមថា​សហរដ្ឋ​អាមេរិក​នឹងចូលរួម​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ពាក់ព័ន្ធនឹង​បញ្ហា​វិនិយោគ​ដទៃទៀត​ដូចជា​បញ្ហា​សេដ្ឋកិច្ច ថាម ពល ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធនធានមនុស្ស​និង​វប្បធម៌​ជាដើម ។ សម្តេច​បាន​ណែនាំ​ឲ្យ​ប្រតិភូ​ទាំងនោះ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ហើយ​ក្នុងករណី​មិនអាច​ដោះស្រាយបាន​សូម​លើក​បញ្ហា​ទាំង​នោះមក​ជូន​សម្តេច​តែម្តង​។​

​ក្រុមប្រឹក្សា​ធុរកិច្ច​សារិទ្ធ​អាមេរិក​អាស៊ាន​នេះ​មក​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​ហើយ​ការ​មកកាន់​កម្ពុជា​គឺ​ដើម្បី​ពី​ភា​ក្សា​រក​ណោះ​ស្រាយ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​កិច្ចសហការ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរឡើង​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។​

​លោកម៉ៃ​ខ​ល វល​ធើ មី​ឆឺ​ឡាក់បាន​ជម្រាបជូន​សម្ដេច​ថា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្រិតសិក្សា​ធុរកិច្ច​អាមេរិក​អាស៊ាន ​នេះ​ពុំមែន​ជា​តំ​ណា ង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ទេ​គឺជា​តំណាងឱ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា និង​អាស៊ាន ។ ដូចនេះ​ពុំមាន​ទាក់ទង​ទៅ បញ្ហានយោបាយ​នោះទេ      ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ៕


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម