រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​៖ សិស្ស​៣៤​នាក់​ស្លាប់​នៅ​ព្រះវិហារ និង​៥២​នាក់​បាត់​ខ្លួន

1056
ចែករម្លែក

មន្ត្រីអ្នកសង្គ្រោះម្នាក់ បាននិយាយនៅថ្ងៃអង្គារទី២ខែតុលាថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានរកឃើញសាកសពសិស្ស៣៤នាក់ដែលបានស្លាប់នៅពេលដែលមានការបាក់ដីល្បាប់ ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រទី២៨កញ្ញានៅកោះ Sulawesi គ្របលើព្រះវិហាររបស់ពួកគេ។

លោកស្រី Aulia Arriani អ្នកនាំពាក្យកាកបាតក្រហមឥណ្ឌូនេស៊ី បាននិយាយថា សាកសពសិស្សសរុប៣៤នាក់ត្រូវបានរកឃើញ ហើយថា​សិស្ស៥២នាក់បានបាត់ខ្លួន ពីជំរំសិស្សាសាសនាមួយនៅព្រះវិហារJonooge នៅទីក្រុងPalu ។

ការរកឃើញសាកសពសិស្សទាំងនេះគឺបន្ថែមទៅលើចំនួនអ្នកស្លាប់ដោយរគ្រោះមហន្តរាយរួចហើយកាលពីថ្ងៃសុក្រ នៅពេលដែលរញ្ជួយដីដ៏ខ្លាំ បានបង្កឱ្យមានរលកស៊ូណាមីដែលវាយប្រហារលើឆ្នេរសមុទ្រនៃទីក្រុងPalu ។

មនុស្សយ៉ាងតិចណាស់ចំនួន៨៤៤នាក់ ត្រូវបានគេដឹងរួចហើយថាបានស្លាប់ ដោយគ្រោះមហន្តរាយនេះប៉ុន្តែ ក្រុមមន្ត្រីថាចំនួនអ្នកស្លាប់នឹងកើនឡើងថែមទៀត៕ដោយ៖សុខា/sn

បុរសម្នាក់ដើរលើផ្លូវមួយបន្ទាប់ពីរញ្ជួយដីនិងរលកស៊ូណាមី កើតឡើងនៅកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម