មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក ឬ​កូន​អ្នក​កើត​ជំងឺ​រលាក​សួត​?

1420
ចែករម្លែក

​ជំងឺ​រលាក​សួត ជាធម្មតា គឺជា​លទ្ធផល​នៃ​ការឆ្លង​មេរោគ​ទៅលើ​សួត ដែល​បង្កឡើង​ដោយ បាក់តេរី ដែលមាន​ឈ្មោះថា Streptococcus pneumoniae​។​

​បាក់តេរី​ជាច្រើន​ប្រភេទ​រួមទាំង Haemophilus influenzae និង Staphylococcus aureus ក៏​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​រលាក​សួត ក៏ដូចជា​វីរុស​ជាច្រើន​ទៀត ហើយ​ក្នុងករណី​កម្រ វា​អាច​នឹងមាន​ផ្សិត​។​

1. ជំងឺ​រលាក​សួត​ដោយសារ​មេរោគ ភាគច្រើន​បណ្តាលមកពី​វីរុស syncytial (RSV) និង​ជំងឺ​គ្រុនផ្តាសាយ (​វីរុស គឺជា​មូលហេតុ​ទូទៅ​នៃ​ជំងឺ​រលាក​សួត ចំពោះ​កុមារ​)
2. ការ​ស្រូប​ដ​ង្ហ​ម ជំងឺ​រលាក​សួត – បណ្ត​ល​មកពី​ការដកដង្ហើម​ក្នុង​កំអួត វត្ថុ​ចំលែក​ដូចជា សណ្តែក ឬ​សារធាតុ​គ្រោះថ្នាក់​ដូចជា​ផ្សែង ឬ​សារ​ធាតុគីមី​
3. ជំងឺ​រលាក​សួត​ដុះ​ផ្សិត – កម្រ​កើត​នៅ​ចក្រភព​អង់គ្លេស ហើយ​ទំនងជា​ប៉ះពាល់​ដល់​អ្នក ដែលមាន​ប្រព័ន្ធ​ភាព​សុំា​ខ្សោយ​
4. ជំងឺ​រលាក​សួត​ដែល​កើតមាន​ក្នុង​មន្ទីរពេទ្យ – ជា​ជំងឺ​រលាក​សួត​ដែល​ឆ្លង ឬ​វិ​វត្ត​នៅក្នុង មន្ទីរពេទ្យ ខណៈពេល​កំពុង​ព្យាបាល​ជំងឺ​ផ្សេងទៀត ឬ​មានការ​វះកាត់​។ មនុស្ស​ដែល​ទទួល​ការ ថែទាំ​យ៉ាងខ្លាំង​លើ​ម៉ាស៊ីន​ដកដង្ហើម អាចមាន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​រលាក​សួត​ដែ ល​ទាក់ទង​នឹង​ខ្យល់​៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម