ពិធី​ជួប​សំណេះសំណាល​និង​ចែកជូន​ម៉ូតូ​ដល់​សិស្ស​ពូកែ​និទ្ទេស​A នៅ​ខណ្ឌ​សែន​សុខ​

1035
ចែករម្លែក

ដោយ : ​ចាន់តូ/​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៨ លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ ចែក​ម៉ូតូ ៥​គ្រឿង​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ និទ្ទេស​A ចំនួន​៥​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ នៅក្នុង​បរិវេណ​សាលាខណ្ឌ​សែន​សុខ ទៅតាម​អ្វីដែល​បាន​សន្យា​និង​គ្រោងទុក ដើម្បី​លើកទឹកចិត្ត ដល់​ការខិតខំ​របស់​សិស្សានុសិស្ស​ទាំងអស់​។​

​ថ្លែង​ក្នុង​ឪ​កាស​នោះ លោក ម៉ានិត សូម​កោតសរសើ​ផងដែរ​ដល់​ប្អូនៗ សិស្ស​ពូកែ ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​និទ្ទេស​A ទាំងនេៈស​បញ្ជាក់​ឲ្យ​ឃើញថា ជា​លទ្ធផល​បានមកពី​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ របស់​ប្អូនៗ ជា​ទំពាំង​ស្នង​ឫស្សី ជាស​រស​ទ្រូង​របស់​ប្រទេសជាតិ ។​

​តែ​ទោះជា​យ៉ាងណាក្តី តាម​អ្វីដែល​លោក​សន្យា សម្រាប់​សិស្ស​រៀន​ពូកែ​នោះ នា​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ ត្រូវបាន​លោក​អភិបាល​ចែកជូន​ម៉ូតូ ម្នាក់​មួយគ្រឿង ដើម្បី​លើក​ចិត្ត បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្អូនៗ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម