​នគរបាល​ចាប់​ជនសង្ស័យ​ម្នាក់​ប្រើ​កូនកាំបិត​ចាក់​ប្លន់​អ្នករត់ម៉ូតូឌុប​តែ​មិន​សម្រេច​

1057
ចែករម្លែក

(​ភ្នំពេញ​)៖​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​អ្នករត់ម៉ូតូឌុប​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវ​បានក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា​ឃាត់ខ្លួន​ក្រោយពី​ជនសង្ស័យ​យក​កូនកាំបិត​ធ្វើ​សកម្មភាព​ចាក់​អ្នករត់ម៉ូតូឌុប​ដើម្បី​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច​។​ដោយសារ​ម្ចាស់​ម៉ូតូ​ចាប់​កូនកាំបិត​ជាប់​ហើយ​ស្រែកថា​ចោរៗ​ស្របពេលនោះ​កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ទៅដល់​ចាប់ខ្លួនបាន​ម្នាក់​រត់​រួច​ម្នាក់​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​៥៖៣០ ថ្ងៃទី​២ ខែសីហា​ឆ្នាំ​២០១៧ ។​

​លោក ឡូ ភារ​ម្យ នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​សង្កាត់​ព្រែកប្រា បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​ចូ​វ យ៉ាំង​ផាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ 1Z-2544 មានឈ្មោះ​រី ញ៉ែម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប​មាន​ទីលំនៅ​ភូមិ​កោះក្របី​១​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​៕S/​ដោយ​៖​ស​រិ​ទ្ធ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​នគរបាល​ចាប់​ជនសង្ស័យ​ម្នាក់​ប្រើ​កូនកាំបិត​ចាក់​ប្លន់​អ្នករត់ម៉ូតូឌុប

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ