ម៉េង​កែវពេជ្ជតា សប្បាយចិត្ត​ដែល​បង្ហាញខ្លួន​នៅ​បារាំង​ជាមួយ​វប្បធម៌​ប្រពៃណី​ខ្មែរ​

1385
ចែករម្លែក

ដោយ : បូ​រិ​ន/​ភ្នំពេញ​ ៖ តារាចម្រៀង​ល្បី​មិនចេះ​រីងស្ងួត​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បង្ហោះ​សារ​ពី​ប្រទេស​បារាំង​ថា “​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ជម្រុញ​អោយ​អន្តរជាតិ​កាន់តែ​ស្គាល់​កម្ពុជា​ទាំង​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​ខ្មែរ​”​។

​តារាចម្រៀង​ល្បី​មាន​ទឹកដម​ពិ​រោះ ផ្អែម​ត្រជាក់ ដែល​រក្សាបាន​កេរ្តិ៍ឈ្មោះ​ច្រើន​ជំនាន់​នោះ​អ្នកនាង ម៉េង​កែវពេជ្ជតា​បាន​រៀបរាប់​នៅក្នុង​សំនេរ​របស់​អ្នកនាង​ថា ​”​…ម្សិលមិញ កម្មវិធី​តាំង​ពិ​ពណ៌​ទេសចរណ៍​អន្តរជាតិ នៅ Paris Expo Porte de Versailles ប្រទេស​បារាំង…នាង​ខ្ញុំ និង​កូនៗ​ក៏បាន​ចូលរួម​ដែរ…ជា​កិច្ច​ការដែល​​ផ្តល់​ជា​ប្រ​យោ​ជ​ន៏​ជាតិ​ជាច្រើន​ក្នុង​ផ្នែក​ទេសចរណ៍ គឺ​បាន​ជម្រុញ​អោយ​អន្តរជាតិ​កាន់តែ​ស្គាល់​កម្ពុជា​ទាំង​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​ខ្មែរ…អរគុណ​ខ្លាំងណាស់​ចំពោះ​ប្អូនស្រី​ម៉ូ​លី និង​ស្វាមី…អរគុណ​បងប្អូន​អញ្ជើញ​មកពី​ភ្នំពេញ​ដែលជា​តំណាងអោយ​ក្រសួងទេសចរណ៍​កម្ពុជា​ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ…គិត​ទៅ ក្នុង​ដំណើរ​កម្សាន្ត​របស់ខ្ញុំ និង​កូនៗ​មក​សហគម​ន៏​អឺរ៉ុប​លើក​នេះ ពិតជា​ស្មាន​មិន​ដល់​ថា​បានទទួល​កិ​ត្ត​យស​ចូលរួម​ជួយ​កិច្ចការ​វប្បធម៌​ថ្នាក់​អន្តរជាតិ​ដល់​ទៅ​ពីរលើក…ចាត់ទុកថា​កូនៗ​ខ្ញុំគេ​មាន​សំណាង​ណាស់ គ្រាន់តែ​ក្នុងពេល​មួយ​ភ្លែត​ប៉ុណ្ណោះ​ពួកគាត់​បាន​ឆ្លងកាត់​ឆាក​អន្តរជាតិ​ដល់​ទៅ​ពីរដង…”។

គ្រួសារ​សិល្បៈ​ត្រកូល ម៉េង ពិត​ជាមាន​មោទនៈភាព​ណាស់ ​តារាចម្រៀង​ចាស់វស្សា​រូបនេះ​បាន​និយាយថា មាន​បងប្អូន​ខ្លះ​បាន​ខំ​បំភ្លៃ​ថា​ការសម្តែង​នេះ ​គ្មាន​មនុស្ស​មើល មិនមែន​ទេ ! តាមពិត ការសម្តែង​បែប​ពាណិជ្ជកម្ម គឺ​បែប​នេះឯង ។ អ្នកមើល​គេ​ដើរទៅ​ដើរមក មិន​ដូចគ្នា​នឹង​កម្មវិធី CONCERT ដែលមាន​តែមួយ​កន្លែង​អ្នកទស្សនា​ត្រូវតែ​ឈរ​ផ្តុំគ្នា​មើល​នោះទេ ។ សូម ហ្វ៊ែ​ន​ទាំងអស់​យល់​ហើយ​កុំ​បាក់​ទឹកចិត្ត​តាម​ភាសារ​ច្រណែន​កាច់​បំបាក់ និង​យកជើងរាទឹក​នេះ​អោយសោះ ។ ផ្ទុយទៅវិញ​សូម​បងប្អូន​ទស្សនិកជន និង​ហ្វ៊ែ​ន​ចូលរួម​រីករាយ​ទទួលយក​មោទនៈភាព​នេះ​ទាំងអស់គ្នា​ពី​អាយ​ដូ​ល​ដោយ​ភាពជឿជាក់អរគុណ​កម្លាំងចិត្ត​ដ៏​មហិមា​ពី​អ្នក​ទាំងអស់គ្នា​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម