សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​កាន់បិណ្ឌ​ទី​៩នៅ​វត្ត​ចំពោះ​ក្អែក​

2316
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៨ ស្អែក​នេះ ត្រូវ​នឹង​ថ្ងៃ ៩ រោច​ខែភទ្របទ គ​.​ស ២៥៦២ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា , សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ក្រុមគ្រួសារ​នឹង​អញ្ជើញ ទៅ​ចូលរួម​បុណ្យកាន់បិណ្ឌ​វេន​ទី ០៩ ទៅតាម​ទំនៀម​ទំលាប់​ប្រពៃ​ណ​ព្រះ ពុទ្ធសាសនា ជាមួយ​ពុទ្ធសាសនិកជន​ខ្មែរ​ទូទៅ​នៅ​វត្ត​មុន្នី​សុវណ្ណ “​ហៅ​វត្ត​ចំពុះក្អែក​” ស្ថិតនៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​។​

​គួរបញ្ជាក់​ថា​ជា​រៀងរាល់ឆ្នាំ​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតនិងក្រុមគ្រួសារ​តែង​បាន​អញ្ជើញ ​កាន់បិណ្ឌ​ទី ៩នៅវត្ត​ចំពោះ​ក្អែក និង ពិធីបុណ្យ​ភ្ជំបិណ្ឌ​ធំ សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតតែង​អញ្ជើញ ​ទៅ​ភ្ជំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់ ក្នុងស្រុក ឧ​ត្តុ​ង​ខេត្តកំពង់ស្ពឺ ។ ក៏ប៉ុន្តែ​ឆ្នាំនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ពុំបាន​ចូលរួម​បុណ្យ​ភ្ជំបិណ្ឌ​នោះទេ ដោយ​សម្តេច​ត្រូវ​ជាប់​បំពេញ​បេស​ក កម្ម​នៅក្រៅ​ប្រទេស​ពីថ្ងៃ​ទី៦តុលា​ដល់​ថ្ងៃ ១២ តុលា ទើប​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ៕

សម្តេចហ៊ុនសែន និង សម្តេចកិតិព្រឹទ្ធបណ្ឌិត អញ្ជើញ កាន់បិណ្ធនៅវត្តចំពុះក្អែក ។ (រូបថតឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម