ចោរ​កាច់​សោក​ម៉ូតូ​ពីរ​គ្រឿង​លួច​ទៅ​បាត់​ពេល​ម្ចាស់​ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​

880
ចែករម្លែក
  • 46
    Shares

ដោយ : បូកគោ​/កែប ៖ ក្រុម​ជន​មិន​ស្គាល់មុខ​បាន​លប​កាច់​សោក​ម៉ូតូ​ធុន​ទំនើប​ពីរ​គ្រឿង ​លួច​យកទៅ​បាត់​ពេល​ម្ចាស់​ទោចក្រយានយន្ត​ទាំងនោះ​ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ក្នុង​វត្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទី​អារាម​វត្ត​ព្រៃ​តា​កុយ​ស្ថិត ក្នុងភូមិ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា​ កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ជន​មិន​ស្គាល់មុខ បាន​លប​កាច់​សោក​ម៉ូតូ​ពីរ​គ្រឿង​យកទៅ​បាត់​ពេល​ម្ចាស់​កំពុង​ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​វត្ត​ព្រៃ​តា​កុយ ក្នុងភូមិ​ដូង ឃុំ​ពងទឹក​។

ប្រភពដដែលបន្ដថា ម៉ូតូ​ទីមួយ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កែប 1B-5593 ជា​របស់​ឈ្មោះ​ម៉ៅ គី ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​។ ចំណែក​ម៉ូតូ​ទី​ពីរ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កែប 1B-2138 ជា​របស់​ឈ្មោះ​សឹង ម៉ុ​ន ភេទ​ស្រី អាយុ ៤៥​ឆ្នាំ​។ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម