សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨

1144
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែតុលា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​

​នៅ​ព្រឹក​ថ្ងៃទី ២ ខែតុលា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​បានអនុញ្ញាត​ឲ្យ​លោក Michael Walter Michalak​អនុប្រធាន​ជាន់ខ្ពស់​និង​នាយក​គ្រប់គ្រង​តំបន់​នៃ​ក្រុម ប្រឹក្សា​ធុរកិច្ច​អាមេរិក – អាស៊ាន​ចូលជួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​លោក ម៉ៃ​ខ​ល វល​ធើ មី​ឆឺ​ឡាក់ (Michael Walter Michalak)​អនុប្រធាន​ជាន់ខ្ពស់​និង នាយក​គ្រប់គ្រង​តំបន់​នៃ​ក្រុម ប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ា​បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​៖ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក អាស៊ាន មាន​ទិសដៅ​ធ្វើយ៉ាងណា លើកស្ទួយ​ទំនាក់ទំនង​រយះពេល​វែង​ខាង​វិស័យសេដ្ឋកិច្ច​ជាមួយ​កម្ពុជា ។ លោក​បន្តថា​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី ពិភាក្សារ​កនៅ​ចំ​ណុ ច​រួម​ដើម្បី​ជា​ផលប្រយោជន៍​រួមទាំង​វិនិយោគ​សហរដ្ឋអាមេរិក​និង អ្នកវិនិយោគ​អាស៊ាន​ក៏​ដូច​អ្នកវិនិយោគ​កម្ពុជា ផងដែរ ៕

*​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​

​នៅ​ព្រឹក​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៨​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក នៃ ប៉េ​ណា អនុប្រធាន​ទី ១ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ ២៩ ខែ តុលា​ឆ្នាំ ២០១៨ វេលា​ម៉ោង​១៣:០០​ក្នុង​ជន្មាយុ ៧៤ ឆ្នាំ​ដោយ​រោគ​គា​ពាធ ៕

*​រយៈពេល​៩​ខែ ក្រសួងការពារជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​ព្រំដែន បាន​ជាង​៤​ពាន់​លើក

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រសួងការពារជាតិ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ រយៈពេល​៩​ខែ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ផងដែរ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ បាន​ឲ្យ​ដឹងថា រយៈពេល​៩​ខែ ចាប់ពី​ខែមករា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៨​នេះ កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ នៅតាម​បណ្តោយ​ព្រំដែន សរុប​ចំនួន ៤,២៣៣​លើក​។ ក្នុងនោះ មាននៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​២,០៥៤​លើក ព្រំដែន​កម្ពុជា​-​វៀតណាម ចំនួន​១,០០៨​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន​១,១៧១​លើក​។ នេះ​បើ​យោងតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៕

*​មន្ត្រីជាន់ខ្ពស់ អ​. ស .​ប ប្រចាំ​កម្ពុជា​បង្ហាញ​ឆន្ទៈ​បង្កើន​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​

​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ ដែល​ទើប​ចូលកាន់​ដំណែង​ជា​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ (​អ​.​ស​.​ប​) ប្រចាំ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ បាន​សម្ដែង​ពី​ឆន្ទៈ​ក្នុង​កិច្ចពង្រឹង​ពង្រីក​ទ្វេ​ឡើង ជាមួយ​ស្ថាប័ន​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព សំដៅ​បង្កើន​សមត្ថភាព​និង​លទ្ធភាព​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ក្នុងការ​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ អ​. ស .​ប ។​

​ការប្តេជ្ញាចិត្ត​របស់​ម​ន្ត្រី​ជាន់ខ្ពស់ អ​. ស .​ប ស្តីពី​កិច្ច​គាំទ្រ​ដល់​សកម្មភាព​របស់​ក​ង​យោធា​មួក​ខៀវ​កម្ពុជា ត្រូវបាន​លោកស្រី PAULINE TAMESIS តំណាង​អ្នកសម្របសម្រួល អ​. ស .​ប ប្រចាំ​កម្ពុជា មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ជួប​ធ្វើ​សវនាការ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កាលពី​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្រុងភ្នំពេញ ៕

*​អង់គ្លេស​សន្យា​នឹង​ស្វែងរក​អាហារូបករណ៍​បន្ថែ​មជូ​ន​ដល់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានស្នើ​មន្ត្រីការទូត​អង់គ្លេស​ពិនិត្យ​លទ្ធភាព​ផ្តល់​អាហារ​រូបករណ៍​ថែមទៀត ដល់​និស្សិត​កម្ពុជា ពិសេស​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​, និង​គណិតវិទ្យា (S.T.E.M) ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​របស់​កម្ពុជា សម្រាប់​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការធ្វើដំណើរ​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ការងារ រវាង​លោក អែ​ដ វៃ​ហ្ស៊ី (Edward Vaizey) ប្រមុខ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោកស្រី ធី​ណា រ៉េ​ដស (Tina Redshaw) ឯកអគ្គរាជទូត​ថ្មី​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ការកសាង​ធនធានមនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រមទាំង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការបន្ត​កំណែទម្រង់​គ្រប់​វិស័យ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ទើបត្រូវ​បានអនុម័ត​កាលពី​ថ្មីៗ​នេះ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​និង​ចីរភាព ៕

*​តម្លៃ​មាស​នៅតែ​បន្ត​ធ្លាក់ចុះ លុយ​ខ្មែរ​ហើម​បន្តិច​

​លោក សូរ វរ​: ភ្នាក់ងារ​ជួញដូរ​ហាងឆេង​រូបិយ​ប​ណ្ណ័​អន្តរជាតិ​(GFGI) បាន​និយាយ​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា មាស​មួយ​ជី​ថ្លៃ​តែ​១៣០​ទៅ​១៤០​ដុល្លារ ប៉ុណ្ណោះ​គឺ​អត់​ឡើងថ្លៃ​រួច​ស្ទើរ​ពេញ​មួយឆ្នាំ​២០១៨​នេះ​។​

​ដោយឡែក​បើ​យើង​ពិនិត្យ​ដុល្លា​និង​ប្រាក់រៀល​វិញ ស្ថានភាព​បច្ចុប្បន្ន​វិញ​បង្ហាញ​ឲ្យ​ឃើញថា លុយ​ខ្មែរ​ហើម​បន្តិច​(​ចុះថោក​) គឺ​ចំពេល​ភ្ជុំបិណ្ឌ​ប្រមាណ​១​ដុល្លា​ស្មើនឹង​៤២០០​ទៅ​៤៣០០​រៀល ៕

ទីតាំងផ្សាយពាណិជ្ជកម្ម