​អាជ្ញាធរខេត្ត​ព្រះវិហារ​ណែនាំ​កងកម្លាំង​ត្រូវតែ​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ​

1136
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨​នេះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែង​ជម្រុញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែង​ក្នុងឱកាស​ដែល​លោក​រួមជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ជា​សម្ភារៈ​នាំ​ថវិកា​យកទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​នាំ​អំណោយ​កាកបាទក្រហមកម្ពុជា​ចែកជូន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​១៦​មករា​និង​បានផ្តល់​អំណោយ​ជូន​ដល់​កុមារកំព្រា​ផងដែរ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​ជា​រៀងរាល់ឆ្នាំ​គឺ​ថ្ងៃ​ភ្ជុំបិណ្ឌ​និង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រដ្ឋបាលខេត្ត​ព្រះវិហារ​តែង​បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ​សំណេះសំណាល​និង​នាំ​អំណោយ​ជា​សម្ភារៈ​ថវិកា​យកទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​

នាំ​អំណោយ​កាកបាទក្រហមកម្ពុជា​ចែកជូន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​១៦​មករា​និង​បានផ្តល់​អំណោយ​ជូន​ដល់​កុមារកំព្រា​ផងដែរ​។​

​លោក​បន្តថា​«​នេះ​ជា​សិល្ប​នៃ​ការចែករំលែក​ក្នុងន័យ​ផ្សារភ្ជាប់​មនោសញ្ចេតនា​ក៏ដូចជា​ការដឹងគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំងប្រដាប់អាវុធ​ក្នុង​បុព្វហេតុ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រទេសជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​»​។​

លោក​ក៏បាន​ជម្រុញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ពិ​សេ​សេ​ត្រូវ​រួម​សាមគ្គី​ភាពជា​ធ្លុង​មួយ​នៅក្នុង​អង្គភាព​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ​។​

​នៅក្នុង​ឱកាស​នោះ​លោក​អ៊ុន​ចាន់​ដា​បានប្រគល់​ថវិការ​ចំនួន​៨​លាន​រៀល​មី​២០​កេស​ទឹកក្រូច​២០​កេស​និង​ទឹក​សុទ្ធ​២០០​យួរ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយក៏​បន្ត​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​និង​ចុះ​សួរ​សុខ​ទុក​ចែក​អំណោយ​ដល់​ប្អូនៗ​កុមារកំព្រា​នៅក្នុង​ម​ជ្ឈ​ម​ណ្ឌុ​ល​កុមារកំព្រា​ខេត្ត​ផងដែរ​៕S/​

​អាជ្ញាធរខេត្ត​ព្រះវិហារ​ណែនាំ​កងកម្លាំង​ត្រូវតែ​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ​

ទីតាំងផ្សាយពាណិជ្ជកម្ម