អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​អះអាងថា មិនទាន់​ឃើញ​វត្តមាន​ជំងឺ​H1N1 ទេ​

1240
ចែករម្លែក

​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បានបញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រឆាំង​​នឹង​ជំងឺឆ្លង ក្រសួងសុខាភិបាល​ថា « បើទោះបីជា​នាពេល​ថ្មីៗ​នេះ ប្រទេស​ភូមា និង​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​ផ្តាសាយធំ អេ​ច​វ៉ាន់ អេ​ន​វ៉ាន់​(H1N1) (​ឫ​ហៅ​ផ្តាសាយ​ជ្រូក​)​រហូតដល់​ប្រកាស​ឲ្យ​អង្គការ​សុខភាព​ចូល​ជួយ​អន្តរាគមន៍​ក៏ដោយ ក៏​ជំងឺ​នេះ​ពុំទាន់​រកឃើញ​ការផ្ទុះ​នៅ​ប្រទេស​កម្ពុជា​យើង​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា​សូម​បងប្អូន​ចូលរួម​ប្រុងប្រយ័ត្ន​បង្ការ​​ការឆ្លង​ជំងឺ​ផ្តាសាយធំ​នេះ​» ។​

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ទៀតថា តាម​ការសិក្សា ស្រាវជ្រាវ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រកឃើញថា​ក្នុងប្រទេស​យើង​នៅក្នុង​​រដូវភ្លៀង​ជា​រដូវ​ដែលមាន​ឆ្លង​ជំងឺ​ផ្តាសាយធំ​ច្រើន ដែល​បង្កឡើង​ដោយ​មេរោគ​ផ្តាសាយ (Seasonal Influenza)​ដូច្នេះ​សូម​បង​​ប្អូន​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ចំលងជំងឺ​ផ្តាសាយធំ​នេះ ។​

​លោក​បញ្ជាក់ទៀតថា​រោគសញ្ញា​ជំងឺ​ផ្តាសាយ​បង្កឡើង​ដោយ​ជំងឺ​ផ្តាសាយ​រួមមាន​៖ គ្រុនក្តៅ​លើសពី ៣៨,៥​អង្សា​សេ និង​មាន​ក្អក ឫ​ឈឺ​ក និង​ករណីខ្លះ​អាច​វិ​វត្ត​ន៏​ទៅ​ហត់ ៕​ដោយ​៖​មេសា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ