​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​លើ​អនិជ​ន​

765
ចែករម្លែក
  • 67
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៨​នេះ​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​ទៅលើ​អនិជ​ន​។​

ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាកា​ខេត្ត គឺធ្វើឡើង​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​បញ្ជារ​ផ្ទាល់​ដោយ​លោក អ៊ឹម ចិ​ត្រា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​ដោយមាន​ការចង្អុល​ណែនាំ​ពី​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមហ៊ុន ដូ​ទឺ​សាយ​ហ្គ​ន​(​ឌី​ធី​) ភូមិ​អាល​ច ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​

​លោក​អ៊ឹម​ចិ​ត្រា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹងថា​ដោយបាន​ទទួល​ពាក្យបណ្តឹង​ដោយផ្ទាល់​មាត់​ពី​កុមារី​រងគ្រោះ​អាយុ​១៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​អាល​ច​ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី​។​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេ ហ៊ីម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ​។

​ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​សួរចម្លើយ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេព​ស​ន្ទ​វៈ​ទៅលើ​កុមារី​រងគ្រោះ​ពិតប្រាកដ​មែន នៅលើផ្ទះ​របស់ខ្លួន​តែម្តង​។​​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ស្រុក​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ក្រចេះ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕S/


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម