អ្នកស្រាវជ្រាវ​៣​នាក់​ឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​សម្រាប់​ការស្រាវជ្រាវ​ឡាស៊ែរ

2001
ចែករម្លែក
  • 6
    Shares

​អ្នកស្រាវជ្រាវ​៣​រូប​កាល​ពីថ្ងៃ​អង្គារ​ទី​២​តុលា​បានឈ្នះ​រួមគ្នា​នូវ​ពានរង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០១៨ សម្រាប់​ការច្នៃប្រឌិត​ក្នុង​វិស័យ​រូបវិទ្យា​ឡាស៊ែរ​។​

​គណៈវិនិច្ឆ័យ​បាន​និយាយថា​ការស្រាវជ្រាវ​របស់​ពួកគេ​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឧបករណ៍​សុ​ក្រិត​ដ៏​ទំនើប​ដែល​ត្រូវបាន​ប្រើ​ក្នុងការ​វះកាត់​ភ្នែក​និង​ឧស្សាហកម្ម​។​

​លោក អា​ធឺ អាស​គីន (Arthur Ashkin) មកពី​សហរដ្ឋអាមេរិក​ទទួលបាន​ប្រាក់រង្វាន់​ពាក់កណ្តាល​នៃ​សាច់ប្រាក់ ៩ លាន​ក្រូ​ន័​រ​របស់​ស៊ុយ​អ៊ែត (​ប្រហែល ១,០១ លាន​ដុល្លារ​) ខណៈដែល​លោក ជើ​រ៉ាត់ ម៉ូ​រូ (Gerard Mourou) មកពី​បារាំង​និង​លោកស្រី ដូន​ណា ស្ទ្រី​ក​លែ​ន (Donna Strickland) មកពី​កាណាដា​បាន​ចែករំលែក​គ្នា​ម្នាក់​ពាក់កណ្តាល​នូវ​ទឹកប្រាក់​នៅសល់​។​

​លោក​អាស​គីន​អាយុ ៩៦ ឆ្នាំ​បានទទួល​ពានរង្វាន់​នេះ​សម្រាប់​ការបង្កើត “​ចន្ទៀស​អុ​ប​ទិ​ក​” ដែល​ចាប់យក​ភាគល្អិត អាតូម វីរុស និង​កោសិកា​រស់​ផ្សេងទៀត​ដោយ​ប្រើ​ម្រាមដៃ​ឡាស៊ែរ​។​

​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយ​អ៊ែត​បាន​និយាយថា ជាមួយ​ម្រាមដៃ​ឡាស៊ែរ​នេះ គាត់​អាច​ប្រើ​សម្ពាធ​វិទ្យុសកម្ម​នៃ​ពន្លឺ​ដើម្បី​ធ្វើ​បំលាស់​ទីវ​ត្ថុ​ផ្សេងៗ “​ដែលជា​សុបិន​ជា​យូរ​មកហើយ ដែល​យក​លំនាំ​តាម​រឿងប្រឌិត​បែប​វិទ្យាសាស្ដ្រ​”​។​

​ទន្ទឹមនឹង​នេះដែរ លោក ម៉ូ​រូ អាយុ ៧៤ ឆ្នាំ​និង​លោកស្រី​ស្ទ្រី​ក​លែ​ន ជា​ស្ត្រី​ទី ៣ ដែល​ឈ្នះ​រង្វាន់​ណូបែល​រូបវិទ្យា បានឈ្នះ​ពានរង្វាន់​នេះ​ដោយសារ​រួមគ្នា​អភិវឌ្ឍ​វិធីសាស្ត្រ​បង្កើត​ជីបចរ​ឡាស៊ែរ​អុ​ប​ទិ​ក​ដ៏​ខ្លី​បំផុត ដែល​មិន​ធ្លាប់​បង្កើតឡើង​ដោយ​មនុស្ស​ពីមុនមក​។​

​បច្ចេកទេស​របស់​ពួកគេ​ឥឡូវនេះ​ត្រូវបាន​ប្រើ​នៅក្នុង​ការវះកាត់​កែតម្រូវ​គ្រាប់ភ្នែក​៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រ​ទាំង​៣​រូបនេះ​បានទទួល​ពានរង្វាន់​ណូបែល​រូបវិទ្យា​រួមគ្នា​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម