​ម៉ូតូ​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​ស្លាប់​ម្នាក់​របួស​២​នាក់​ខណៈ​រថយន្ត​ក៏​បុក​ដែរ​ពេល​តែមួយ​

846
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្ទួនៗ​គ្នា​ខណៈ​មេឃ​កំពុង​ភ្លៀង​ដោយ​ម៉ូតូ​ជិះ​គ្នា​៣​នាក់​បុក​ក្បាល​នាគ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ប្រុស​ម្នាក់​ស្រី​ម្នាក់​។​មិនបាន​ប៉ុន្មាន​ផង​រថយន្ត​មក​បុក​ក្បាល​នាគ​កន្លែង​ដដែល​ទៀត​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពី​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨ ។​

​ករណី​ទី​១ មាន​បុរស​ម្នាក់ ឈ្មោះ​រស់ សុធា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​BeRT​ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS1821​បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​។​តែ​ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ពេក​ត្រូវបាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​។​

​ករណី​ទី​២​បង្កឡើង​ដោយ​រថយន្ត​សាំង​យ៉ុង​ពណ៌​ស​មួយគ្រឿង​ដឹក​គ្រឿង​សង្ហា​រឹម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-9490​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ទៀត​ទិសដៅ​ពី​កើ​តទៅ​លិច​។​បាន​ជ្រុល​ល ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​កន្លែង​ដ៍ដែល​ពេញទំហឹង​បណ្តាល​ឲ្យ​អ្ម​ក​បើកបរ​រងរបួស​ធ្ងន់​។​ចំណែក​ស្ត្រី​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល​៕S/​

​ម៉ូតូ​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​ស្លាប់​ម្នាក់​របួស​២​នាក់​ខណៈ​រថយន្ត​ក៏​បុក​ដែរ​ពេល​តែមួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម